Part 9 : អូននៅតែដូចដើម

3K 189 5
                                    

មួយព្រឹកនេះ ជុងគុក មិនបានទៅធ្វើការអ្វីនោះទេ រវល់តែជូនក្មេងដើរលេងត្រូវខាតការងារអស់ ។ ថេយ៉ុងបានដូចចិត្ត ទានាយទៅគ្រប់កន្លែងដែលគេមិនស្គាល់នៅក្នុងទីក្រុងនេះ ធ្លាប់តែឃើញតាមប្រព័ន្ធអ៊ីនធឺណេតពេលបានមកជួបផ្ទាល់ពិតជាអស្ចារ្យខ្លាំងណាស់ ។ រសៀលបន្តិច ជុងគុក ក៏ជូនគេត្រឡប់មកភូមិគ្រឹះវិញ ថ្វីបើនាយមានការប្រជុំទើបមិនអាចខកខាន ប៉ុន្តែរាងក្រាស់មិនបាននាំគេទៅជាមួយឡើយ ។

«លោក! ហេតុអីមិននាំខ្ញុំទៅក្រុមហ៊ុនផងទៅ ខ្ញុំចង់ទៅស្គាល់ទីនោះដែរណា៎»ខណៈដែលនៅក្នុងឡាន រាងតូចក៏ចោទសួរទៅមនុស្សធំដែលមិនចង់អោយគេទៅជាមួយ ។

«នាំឯងទៅរញ៉េរញ៉ៃរគេធ្វើការហ្នឹងឬ? »
«មានឯណា ខ្ញុំសន្យាមិនរំខានពួកគេទេ ខ្ញុំគ្រាន់តែចង់ដើរមើល ព្រោះមិនធ្លាប់ចូលទៅខាងក្នុង»អោយចូលយ៉ាងម៉េច គេមានលុយឯណារាប់លានដុល្លារទៅទិញគម្រោងរបស់ ជុងគុក នោះ ត្រឹមឃើញពីខាងក្រៅគេនៅមិនទាន់អស់ចិត្ត គេចង់ដឹងថានៅខាងក្នុងស្រស់ស្អាតប៉ុណ្ណា ព្រោះត្រឹមសម្លឹងពីចម្ងាយវាធ្វើអោយចិត្តរបស់គេរំជើបរំជួលសឹងស្លាប់ទៅហើយ ។

«មិនមែនពេលនេះទេ!!»វានៅមានរឿងជាច្រើន ដែលមិនអាចអោយក្មេងម្នាក់នេះដឹង គ្រប់យ៉ាងនាយធ្វើដើម្បីសុវត្ថិភាពរបស់គេប៉ុណ្ណោះ ។

«aww ហេតុអី? »
«និយាយច្រើនណាស់!! គួរអោយធុញ»ជុងគុក បែរមុខទៅផ្លូវឈប់ឆ្លើយឆ្លងនឹងមនុស្សពូកែបូបាច់ដូចជាគេ ពុំដូច្នេាះទេមួយថ្ងៃនេះគេនិយាយមិនឈប់ឡើយ ។

ភ្លាមនោះសម្លេងទូរស័ព្ទរបស់ ថេយ៉ុង ស្រាប់តែបន្លឺឡើង ដំបូងរាងតូចក៏បុកពោះខ្លាចថាជាថ្នាក់លើដែលខលមក ព្រោះគេកំពុងតែនៅក្បែរ ជុងគុក ។ ថេយ៉ុង សម្លឹងមុខរាងក្រាស់បន្តិចទើបលើកមកមើលឃើញថាជាលេខប្លែក តែគេក៏ទទួល ។

«ហាឡូ!! ខ្ញុំថេយ៉ុងនិយាយ...ថាម៉េច? គាត់កើតអី? ពេលនេះគាត់កំពុងនៅមន្ទីរពេទ្យណា? អរគុណ បន្តិចទៀតខ្ញុំទៅដល់»ភាពស្លន់ស្លោររបស់នាយតូចធ្វើអោយ ជុងគុក ឆ្ងល់ទៅតាម ក៏រង់ចាំស្ដាប់ពីអ្វីដែលថេយ៍ស្រដីបន្ទាប់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now