ជុងគុក គាំងធ្មឹងធ្វើអ្វីមិនត្រូវ កាលបើបានជួបមិត្តចាស់ដែលធ្លាប់រៀននៅអាមេរិកជាមួយគ្នា ប៉ុន្តែពួកគេមិនសូវស្និទ្ធស្នាលគ្នាប៉ុន្មាននោះទេ ស្គាល់គ្នាដោយចៃដន្យប៉ុណ្ណោះរួចក៏រាប់អានគ្នាធម្មតា ពុំដូច្នោះមិនមែនទាយាទត្រកូលនេះមិនស្គាល់ពីអត្តសញ្ញាណពិតរបស់នាងឡើយ ។
«លែងខ្ញុំសិនរ៉ាហ្វា»រាងក្រាស់ ទាញនាងក្រមុំចេញ អោយឈរស្រួលបួលវិញ ព្រោះបើមានមនុស្សចូលមកឃើញមិនសមឡើយ ជាពិសេសខ្លាចបែកការដល់មេខ្លានៅឯភូមិគ្រឹះផង ។
«សូមទោស ព្រោះតែខ្ញុំនឹកលោកពេក»Flora ញញឹមស្រស់សម្លឹងទៅមនុស្សប្រុសចំពោះមុខទាំងសប្បាយចិត្ត ខំស្កាត់មកជួបជិតមួយអាទិត្យទៅហើយ តែលេខានាយប្រាប់ថាជុងគុកជាប់រវល់រហូតតែថ្ងៃនេះមិនខកបំណងទេ ។
«នាងមកពីអាមេរិកតាំងពីពេលណា ក្រែងថាចង់ធ្វើការនៅទីនោះហេស៎»
«អីយ៉ា...មកពីឆ្ងាយមិនអញ្ជើញភ្ញៀវអង្គុយសិនទេឬ មកភ្លាមសួរភ្លាមតែម្ដង»
«អង្គុយទៅ»ជុងគុក ស្រដីចប់ក៏ដើរទៅរកកន្លែងអង្គុយមុន ទើបនាងអង្គុយតាមក្រោយ ។
«ដំបូងក៏ចង់នៅទីនោះ តែគិតសព្វៗទៅ ខ្ញុំជាស្រីនៅបែកឪពុកម្ដាយមិនកើតទេ ម្យ៉ាងលោកប៉ាក៏ចង់អោយខ្ញុំមកជួយការងារនៅទីនេះផងដែរ»
«នាងជាកូនលោកLee?»
«ចាស៎ ប្រាកដហើយ ឈ្មោះពិតរបស់ខ្ញុំគឺ Lee Flora ចំណែករ៉ាហ្វាជាឈ្មោះហៅក្រៅដែលមិត្តភក្តិដាក់អោយប៉ុណ្ណោះ»
«នាងកំពុងតែធ្វើអោយប្រពន្ធខ្ញុំយល់ច្រឡំហើយ ម្សិលមិញនេះគេរករឿងខ្ញុំណាស់»មកប្រាប់ឈ្មោះក្លែងក្លាយបែបនេះនរណាទៅស្គាល់លោកអើយ ចំនាយមិនដែលចាប់អារម្មណ៍ទៀត លឺឈ្មោះ Flora ហើយ ស្រមៃមុខមនុស្សមិនចេញ ។
«ជា...ក្មេងកាលពីម្សិលមិញនោះឬ?»Flora សួរទាំងខ្លាចចិត្ត ប៉ុន្តែក៏មិនចង់ជឿថានាយរៀបការហើយនោះដែរ ទើបចង់បញ្ជាក់ ។
«មែនហើយ ថេយ៉ុង ម៉ារីនហ្គោល ជាភរិយារបស់ខ្ញុំ»
«អូ៎...តាំងពីពេលណា ហេតុអ្វីលោកមិនអញ្ជើញខ្ញុំអោយចូលរួមផង»Flora ញញឹមទាំងមិនសម
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ