Part 15 : កុំប៉ះពាល់មនុស្សរបស់ខ្ញុំ

3K 159 3
                                    

«ម្ដេចក៏លោកប្រើសម្ដីបែបនេះចេញមករួច»ចង់ទៅក៏ទៅ ចង់នៅក៏នៅ នាយផ្ដល់ជម្រើសអោយអ៊ែលលែនយ៉ាងមិនសមស្របសម្រាប់មនុស្សដែលស្រឡាញ់គ្នា ពាក្យលួងលោមក៏គ្មាន គឺមានតែការដេញប៉ុណ្ណោះ

«បងនិយាយការពិត!!»នាយមិនបានកុហក កន្លងមកដែលស្និទ្ធស្នាលអាចនឹងជ្រុលមួយពេលជាមួយនឹងភាពស្រស់ស្អាតដែលធ្វើឱ្យនាយឈ្លក់វង្វេង ប៉ុន្តែ ជុងគុក មិនបានបោះបង់គោលជំហរដែលនាយនឹងការពារ អ៊ែលលែន ក្នុងនាមជាបងថ្លៃ មិនបានគិតអ្វីលើសនេះ ។ ហើយក៏គ្មាននរណាអាចមកជំនួសកន្លែងក្មេងចំពោះមុខនាយបានដែរ ។

«ការពិតដែលលោកយល់តែពីខ្លួនឯង ចុះបើនាងធ្វើអ្វីផ្ដេសផ្ដាសលោកគិតយ៉ាងម៉េច?»ថេយ៍ គេនៅតែបន្តសួរជីកឫស ចង់ដឹងពីចិត្តប្រុសម្នាក់នេះថាគិតបែបណា ។

«វាជាការសម្រេចរបស់នាង អូនចាំបាច់ខ្វល់ដើម្បីអ្វីទាំងដែលមុននេះអូនក៏លឺថានាងមិនបានទុកអូនជាមិត្តទៀតឡើយ»ជុងគុក ព្យាយាមចូលទៅជិតមាឌល្អិតដែលខិតខ្លួនថយចេញពីនាយគ្រប់ជំហាន ។

«ហឹក...កោតលោកហាមាត់និយាយចេញមករួច បើអញ្ជឹងខ្ញុំក៏គ្មានតម្លៃសម្រាប់លោក ដូចជាស្រីមុនៗយ៉ាងអញ្ជឹង »នេះហើយជាអ្វីដែលគេខ្លាច ម្សិលមិញ ជុងគុក និយាយដេញគេ ថ្ងៃនេះក៏កើតរឿងច្រំដែល រួចចុះថ្ងៃបន្ទាប់ តើគេអាចនឹងកាន់តែឈឺលើសដើមដែរទេ បើចិត្តស្នេហ៍វារឹតតែផុងជ្រៅទៅ ។

«ថេយ៍ ស្ដាប់បង វាមិនអាចទេ ដែលបង-»

«អ៊ែលលែនជាមនុស្សស្រីដែលលោកស្រឡាញ់ លោកនៅតែបោះបង់នាង ចុះទម្រាំខ្ញុំដែលត្រឹមជាកូនបំណុល តើខុសពីទាសីដែលគេទុកកំដរតែពេលអផ្សុកឬអត់?»នាយតូចស្រដីទាំងអណ្ដឺតអណ្ដក់ ទឹកភ្នែកហូរមកឥតដាច់ មនុស្សប្រុសគឺមិនចេះឆ្អែតឆ្អន់ ខណៈដែលនាយមានម្នាក់ក៏អាចរកអ្នកផ្សេងមកជំនួស រួចចុះ ថេយ៍ តើខុសពីក្បត់ដែរទេ ពេលដែលមករួមគ្រែជាមួយនឹងប្រុសដែលមាននាមជាសង្សាររបស់មិត្តនោះ ។

«កុំយកនាងមកធ្វើជាហេតុផលនាំអោយពួកយើងល្អក់កកជាមួយគ្នាអីថេយ៍!!»នាយដឹងថាគេឈឺ ចរិតថេយ៍មិនបានកែប្រែ គេនៅតែគិតពីអ្នកដទៃជាងខ្លួនឯង បែបនេះទើប ជុងគុក ចង់ការពារនឹងយកគេមកក្បែរកាយ ប៉ុន្តែស្ថានភាពមិនសមស្រប បើនាំគេមកគឺមានតែផ្សងគ្រោះថ្នាក់ប៉ុណ្ណោះ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now