Part 2 : ផ្កាលីឡាក់?

3.2K 192 3
                                    

ទឹកមាត់ចាប់ផ្ដើមជ្រៀបផ្សើមបំពង់កបន្តិចម្ដង ខណៈដែលរាងតូចកំពុងតែបែកញើសតាមជើងសក់ មិនដឹងជាមានជីវិតរស់ដល់ការងារនេះចប់ឬអត់ទេ ។ដឹងហើយ លឺហើយថាគេជាអ្នកណា មុននឹងចូលខ្លួនមកធ្វើជាចារកម្មក៏បានអានប្រវត្តិរបស់គេត្រួសៗ គ្រាន់តែអាមាត់អត់គម្របនេះវាភ្លាត់តែបន្តិច គេក៏ត្រូវធ្លាក់ក្នុងសញ្ញាអាសន្នទៅហើយ ។

"ធ្វើយ៉ាងម៉េចទៅអាថេយ៍អើយ រត់ពេលនេះតើល្អទេ"នាយតូចបន្លឺសួរខ្លួនឯងនៅក្នុងចិត្តគិតរកដំណោះស្រាយដោយការគេចវេស ប៉ុន្តែប្រហែលជាមិនទាន់នោះទេ នាយកម្លោះបានមកឈរចំពោះមុខគេទៅហើយ ។

«ជាបុគ្គលិកថ្មី!!»សម្ដីខ្លីៗតែសង្កត់ធ្ងន់ ចោទសួរទៅកាន់ថេយ៍អោយគេញ័រខ្លួន

«ប-បាទ!!»ជុងគុកបន្ទាប់ពីទទួលបានចម្លើយដ៏ស្រាលស្រទន់ពីកម្លោះតូចហើយ នាយក៏បន្ទន់ជង្គង់អោយកម្ពស់ស្មើរនឹងគេ ស្របពេលដែលដៃក៏ចាប់ផ្ងើយចង្ការថេយ៍ឡើងអោយប្រឈមនឹងនាយ

«លោកចង់ធ្វើស្អី»សូមប្រាប់តាមត្រង់ថាគេមិនចូលចិត្តចរិតប្រុសម្នាក់នេះទាល់តែសោះ លូកលាន់អ្នកដទៃទាំងគ្មានការអនុញ្ញាត ។ ថេយ៍គេចចេញពីការចាប់របស់រាងក្រាស់ បន្តដោយការងាកមកសម្លក់នាយ ។

«ឯងដឹងថាខ្លួនកំពុងតែនិយាយជាមួយនឹងអ្នកណាដែរទេ ឆាប់សុំទោសលោកប្រុសធំភ្លាម!!»មេការដែលប្រចាំនៅទីនេះ ចាប់ផ្ដើមក្ដៅស្លឹកត្រចៀកជំនួស បើធ្វើអោយជុងគុកមិនពេញចិត្ត មិនមែនតែគេទេដែលត្រូវបណ្ដេញចេញនោះ ។

«ហឹស...យើងមិនប្រកាន់!!»ជុងគុក សើចដើមកព្រមទាំងរាដៃម្ខាងឃាត់កូនចៅមិនអោយធ្វើអ្វីផ្ដេសផ្ដាស មុននឹងមុខសង្ហាឱនទៅក្បែរត្រចៀករាងតូចរួចក៏បន្តប្រយោគ ៖

«បើចង់ថែរក្សាមុខស្អាតៗរបស់ឯងមិនអោយមានស្នាម ថ្ងៃក្រោយអោយចេះប្រមាណខ្លួនផងទៅ»សម្ដីត្រជាក់ល្ហឹមដែលបង្កប់ដោយពាក្យគម្រាម និយាយក្បែរត្រចៀកគេ អោយថេយ៉ុងខាំមាត់អត់ធ្មត់មិនតបត ។ ជុងគុកក្រោកឈរជ្រែងហោប៉ៅសម្លឹងទៅថេយ៍បីដូចជាសុនខ ព្រមជាមួយនឹងស្នាមញញឹមចុងមាត់ ទើបចាកចេញទៅ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now