Part 12 : ប្រពន្ធយើងគេទៅឆ្ងាយហើយ

2.9K 162 4
                                    

«hyung»រ៉ូប៊ីន ហៅអ្នកដែលមាននាមជាបងប្រុសបន្ទាប់ពីលឺនូវពាក្យសម្ដីហាមឃាត់របស់នាយ ។

«ហេតុអីមកមិនប្រាប់យើង»ជុងគុក មិនបានចាប់អារម្មណ៍ជាមួយនឹងអ្នកជាប្អូន ផ្ទុយទៅវិញ គេបែរជាទាញ ថេយ៍ អោយចេញឆ្ងាយ រួចក៏បន្តនូវសំណួរផ្គួបជាមួយទឹកមុខមាំ ។

«ខ្ញុំទើបនឹងមកដល់មុននេះទេ អោយប្រាប់យ៉ាងម៉េច»ថេយ៍ ស្រដីខណៈដែលដៃប្រឹងរមួលចេញពីការចាប់របស់រាងក្រាស់ ព្រោះតែមានអារម្មណ៍ថាឈឺ ។

«ទូរស័ព្ទឯងគ្មានប្រើទេហេស៎ ឬចាំមនុស្សប្រុសជូនទៅដល់បន្ទប់សិនទើបឯងប្រាប់?»កំពុងតែស្មុគនឹងការងារដូចជាមិនសូវប៉ុន្មានទេតែត្រូវមកឈឺក្បាលនឹងការហួងហែងនេះទៅវិញ ។

«មិនមែនទេ hyung ...ពួកយើងគ្រាន់តែ-»

«ហាមថ្ងៃក្រោយមិនអោយឯងមកក្បែរគេទៀតទេ!!»ជុងគុក បញ្ចប់ប្រយោគមិនអោយ រ៉ូប៊ីន បកស្រាយ ចាប់ទាញដៃនាយល្អិតចេញទៅទាំងមិនខ្វល់ពីក្រសែភ្នែកអ្នកមើល ។

«គេមានពាក់ព័ន្ធអីជាមួយនឹង hyung!!»រ៉ូប៊ីន គិតពីសម្ដីដែលរាងក្រាស់និយាយមុននេះ មនុស្សរបស់នាយអញ្ជឹងឬ? មិនធ្លាប់លឺ ជុងគុក ប្រើសព្វនាមនេះជាមួយនរណាឡើយ សូម្បីតែអ៊ែលលែន ? តើគេគិតធ្វើអ្វីអោយប្រាកដ ។ រ៉ូប៊ីន ត្រឡប់ទៅធ្វើការខ្លួនបន្តទាំងចម្ងល់ផ្ទុកពេញខួរក្បាល ។ ប៉ុន្តែថាសំណួរអំបាញ់មិញមិនមែនតែ រ៉ូប៊ីនទេ ដែលឆ្ងល់សូម្បីតែ...

«ទៅសុើបពីក្មេងនោះអោយមកយើង!!»សម្ដីបង្គាប់ទៅលើកូនចៅរបស់លោកផាដុន ដែលតាមសម្លឹងមើលក្មេងប្រុសសាច់ចាំងកំពុងតែត្រូវក្មួយរបស់គាត់បណ្ដើរចេញទៅ ហាក់បីដូចជាហួងហែងខ្លាំងណាស់ ។ រាងចំណាស់ដែលពោរពេញទៅដោយល្បិចកលញោចស្នាមញញឹមស្របពេលដែលគំនិតអាក្រក់ចាប់ផ្ដើមផុសឡើង ។

«ស្រស់ស្អាត... គួរអោយចង់សាក ហឹសៗ»

# Flash back

បើយើងថយពេលវេលាត្រឡប់មកក្រោយបន្តិច ស្ថិតក្នុងឡានធំមួយដែលកំពុងតែបោះពួយយ៉ាងលឿនសម្ដៅទៅកាសុីណូ កំឡុងពេលដែលសម្លេងយំសសឹករបស់ក្មេងស្រីម្នាក់កំពុងតែរងូវៗក្បែរនាយសង្ហារ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now