ពិធីរៀបចំយ៉ាងគគ្រឹកគគ្រេងមានភ្ញៀវកិត្តិយសមិនតិចនោះទេដែលមកចូលរួម មិនបាច់រៀបរាប់ក៏ដឹងថាឋានៈម្នាក់ៗខ្ពស់ប៉ុណ្ណា មានងារដល់ទៅជាមន្ត្រីដូច្នេះ ប្រាកដណាស់ថាភ្ញៀវក៏មិនមែនជាអ្នកតូចតាចដែលអាចមកចូលរួមបាននោះដែរ ។
ក្រលេកមកកាន់ម្ចាស់កម្មវិធីឯណេះវិញ ក្រមុំ Flora ដើររាក់ទាក់ភ្ញៀវពីតុមួយទៅតុមួយបំពេញមុខមាត់អោយឪពុក ចរិយាក៏ថ្លៃថ្នូរមិនអោយនរណាមកមើលងាយទេ ។
«អេ៎...នាងហ្វា ក្រែងឯងថាលោកជុងគុកនឹងមកចូលរួមហេស៎ ឯណាមិនឃើញ»មិត្តរបស់នាងពីរបីនាក់មកឈរផ្ដុំគ្នា ភ្នែករំពៃរករាងសង្ហាដែលលឺថានឹងមានវត្តមាននៅយប់នេះ ទើបបានជាធ្វើឱ្យស្រីៗជ្រួលជ្រើមនៅមិនស្ងៀម ងាយឯណាបានជួបនាងនៅខាងក្រៅនោះ ។
«គាត់ប្រហែលជាកំពុងតែនៅតាមផ្លូវបន្តិចទៀតនឹងមកហើយ»Flora ញញឹមជឿជាក់ នាងប្រាកដចិត្តណាស់ថារាងក្រាស់នឹងមក ។
«ហ្ហឹក ម្ចាស់ចិត្តរបស់ខ្ញុំ នៅក្រៅសង្ហាយ៉ាងម៉េចទៅណ៎»ធ្លាប់តែឃើញតាមប្រព័ន្ធអុីនធឺណេតនិងលឺគេនិយាយតគ្នាពីបុរសមានអំណាចម្នាក់នេះ ចង់ដឹងណាស់ថានៅក្រៅសង្ហារប៉ុណ្ណាទៅ ។
«នែ៎...កុំផ្ដេសផ្ដាសរបស់នាងហ្វាទេណា»Girl 1
«គឺយើងចង់ឃើញ»Girl 2
«តែឯងប្រាកដចិត្តហើយហេស៎ ថាគាត់នឹងមក»Girl 3
«100% ខួបកំណើតយើងទាំងមូល គាត់ច្បាស់ជាមិនអោយខកខាននោះទេ»Flora
«ឯងគិតលេងមែនទែនឬ រ៉ាហ្វា ចុះបើប្រពន្ធគាត់ដឹងនោះ»Girl 3
«ហឺយ ខ្វល់ធ្វើអី នរណាស្អាតអ្នកនោះបាន ប្រពន្ធមិនប្រពន្ធអាស្រ័យលើលោកជុងគុកតើ ថាគាត់ជ្រើសអ្នកណា»Girl 1 ស្រដីឡើងទាំងមិនគិតច្រើនជាហេតុអោយកញ្ញា Flora ពេញចិត្តស្ដូក ។
«អេ៎...ឯងនោះគឺលោកជុងគុក តើពិតទេ»Girl 2 កេះហៅគ្នីគ្នារបស់នាងអោយងាកទៅរកបុរសសង្ហាដែលកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា អោយសម្លឹងទៅនាយជាចំណុចតែមួយ ។ ជុងគុក បោះជំហានចូលមកខាងក្នុងទាំងមិនខ្វល់ពីកាំមេរ៉ាដែលព្យាយាមតាមប្រមាញ់យករូបរបស់ខ្លួន ។
YOU ARE READING
និទាឃរដូវ (ចប់✓)
Action15 ឆ្នាំដែលខ្ញុំរង់ចាំគេ ។ ជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេច គឺថ្ងៃដែលពួកយើងដាំដើមលីឡាក់មួយនេះឡើង ខ្ញុំតែងតែរំពឹងថាថ្ងៃណាមួយអ្នកនឹងត្រឡប់មកវិញ ត្រឡប់មកមើលថែដើមឈើនេះជាមួយគ្នាម្ដងទៀត ។ ជុងគុក ម៉ារីនហ្គោល x ថេយ៉ុង ហ្គាដេនៀ