កាយតូចរត់មកដល់មុខផ្ទះទាំងសភាពហត់នឿយអស់កម្លាំងស្រក់ញើសតាមជើងសក់ កែវភ្នែកសម្លឹង ឃើញម្តាយបង្កើតឈរចាំនៅមាត់ទ្វារផ្ទះដោយនៅក្នុងដៃមានរំពាត់ទៀតផង
«មកដល់ផ្ទះហើយហ៎?» អ្នកស្រីPintra បន្លឺសម្លេងនិយាយទៅកាន់កូនប្រុសដែលទើបមកដល់ផ្ទះ Biu ងក់ក្បាលឱនមុខចុះមិនហ៊ានសូម្បីតែសម្លឹងមើលមុខម្តាយឱ្យចំ
«ឆាប់ចូលមកយើងមានរឿងដោះស្រាយជាមួយឯងឥឡូវនេះ!!» អ្នកស្រី Pintra បង្ហាញទឹកមុខរាបស្មើប្រើសម្លេងសោះកក្រោះទៅកាន់កូនប្រុស Biu ខាំមាត់ញ័រអស់ទាំងប្រាណប្រមូលភាពក្លាហានដើរតាមអ្នកម្តាយចូលទៅក្នុងផ្ទះ
«លុតជង្គង់ទៅ..!!ថ្ងៃនេះឯងធ្វើឱ្យយើងខូចអារម្មណ៍ខ្លាំងណាស់!!ដោយសារតែរឿងឥតបានការរបស់ឯងទើបយើងត្រូវពួកមនុស្សទាំងនោះប្រមាថមើល ងាយខ្លាំងណាស់!!» អ្នកស្រី Pintra ប្រាប់ឱ្យរាងតូចលុតជង្គង់លើក្តាបន្ទះមួយដែលមានសភាពក្រើមដូចបន្លាធ្វើឱ្យBiu ទទួលអាចអារម្មណ៍ឈឺចាប់នៅលើក្បាលជង្គង់ជាពន់ពេក
«ឯងដឹងខ្លួនហើយមែនទេ..!ថាក្មេងមិនស្តាប់បង្គាប់ត្រូវជួបបែបណានោះ?» អ្នកស្រី Pintra យករំពាត់ទៅអង្អែលលើផ្ទៃមុខតូចរលោងទើបបន្តនិយាយ ឡើងជាមួយស្នាមញញឹមយ៉ាងគួរឱ្យខ្លាចរអា Biu ស្រក់ទឹកភ្នែកសុំក្តីអាណិតពីម្តាយ ប៉ុន្តែគាត់មិនអាចទេ មនុស្សដូចជាគ្នាគ្មានថ្ងៃអាណិតកូនប្រុសដូចជាគេឡើយ Biu ខាំមាត់សង្កត់ចិត្តមិនអនុញ្ញាតឱ្យបញ្ចេញសម្លេងរបស់ខ្លួនមកខាងក្រៅបានឡើយ
Skip
ងាកមកមើលBibleឯណេះវិញក្រោយពេលសម្រាកក្នុងបន្ទប់ពេទ្យបានមួយស្ទុះគេក៏សម្រេចចិត្តងើបចេញទៅផ្ទះតែម្តងព្រោះខ្លួនក៏មានអាម្មណ៍ធូរស្រាលឡើងវិញដែល Bible បើកទ្វារបន្ទប់ក៏ប្រទាក់ភ្នែកឃើញក្មេងបង្ករឿងមុននេះកំពុងគេងផ្អែកខ្លួននឹងជញ្ជាំងទាំខ្លួនប្រាណប្រឡាក់នឹងមានក្លិនខ្ទឹមមិនទាន់បានសម្អាតនៅឡើយមើលទៅគួរឱ្យអាណិតខ្លាំងណាស់ ប៉ុន្តែនាយក្រាស់សម្រេចចិត្តដើរហួសព្រោះចិត្តនៅខឹងប្រកាន់ក្មេងមិនចេះគិតនេះខ្លាំង
YOU ARE READING
រឿង Neighbors(ចប់)
Фэнтезиបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023