Bible បើកឡានត្រឡប់មកផ្ទះវិញជាមួយអារម្មណ៍មិនសូវជាល្អប៉ុន្មាននោះទេ ក្នុងចិត្តមានរឿងស្មុកស្មាញជាច្រើនដែលបង្ខំឱ្យនាយត្រូវតែបញ្ចេញវាចេញមកខាងក្រៅ បើមិនចឹង វានឹងធ្វើគេពិបាកនៅក្នុងខ្លួនក៏ប៉ុន្តែនាយមិនដឹងគួរបញ្ចេញតាមវិធីបែបណាឱ្យល្អនោះទេ
ឡានសេរីទំនើបបានបើកចូលទៅក្នុងផ្ទះ Bible ចុះពីលើឡានដើរសម្តៅទៅបន្ទប់របស់ខ្លួនដើម្បីសម្រួលអារម្មណ៍បំបាត់ភាពស្ត្រេសដោយការរៀបចំឯកសារសំខាន់បញ្ជួនទៅថ្នាក់លើក៏ប៉ុន្តែអ្វីដែលធ្វើឱ្យនាយទទួលបានអារម្មណ៍ភ្ញាក់ផ្អើលនោះគឺឯកសារនៅលើតុទាំងប៉ុន្មានរបស់នាយត្រូវបានបាត់ទាំងអស់សូម្បីតែក្រដាស Note ទុកក៏គ្មានដែរ
«បញ្ជីឈ្មោះក្មេង?បាត់ទៅណាហើយ?អ្នកណាជាអ្នកធ្វើ?» ឈរគិតមួយសន្ទុះ Bible ក៏ចាប់ផ្តើមឆ្លេឆ្លារត់រកមើលសៀវភៅបញ្ជីរឈ្មោះដែលជាភស្តុបតាងយ៉ាងសំខាន់ក្នុងករណីជួញដូរក្មេងក្រោមអាយុ 18 ឆ្នាំដែលជាប់ពាក់ពន្ធជាមួយឪពុកចុងរបស់រាងតូច ផ្ទៃមុខរបស់ Bible ចាប់ផ្តើមឡើងក្រហម
«តើអ្នកណាថ្លើមធំហ៊ានចូលបន្ទប់ខ្ញុំ?» Bible រត់ចុះទៅក្រោមស្រែកខ្លាំងៗតាមកំហឹងដែលខ្លួនកំពុងមាន មនុស្សនៅក្នុងវិមានទាំងអស់នាំគ្នាឱនមុខចុះ ចំណែកឯរាងតូចដែលទើបនឹងចេញពីបន្ទប់គេងនោះក៏រហ័សរត់ទៅរកបងប្រុសទាំងអារម្មណ៍រីករាយប៉ុន្តែនៅពេលទៅស្នាមញញឹមរបស់ Biu ក៏រលាយបាត់អស់ទៅវិញ
«ជានាងមែនទេ?» Bible ចុចសួរទៅអ្នកបម្រើស្រីៗជាមួយសម្លេងដែលនាយមិនធ្លាប់ប្រើពីមុន
«អត់ទេអ្នកប្រុស នាងខ្ញុំមិនបានធ្វើទេ»
«ជានាង?» Bible
«គឺ..គឺ Biu ជាអ្នកចូលទៅសម្អាត បងប្រុសកុំខឹងនឹងពួកគាត់អី» ឃើញស្ថានភាពមិនស្រួលគេក៏ប្រញាប់សារភាព«ជាឯង?ហេតុអីក៏ធ្វើបែបនេះ?ឆាប់មកតាមយើង!!ចំណែកអ្នកផ្សេងចេញឱ្យអស់ទៅ!!!» Bible ចាប់អ៊ូសដៃរាងតូចឡើងទៅខាងឡើងលើតាមកម្លាំងដៃរបស់ខ្លួនមួយទំហឹង
«បង..បងប្រុសឈឺ...ហ្ហឹកហ្ហឹង!!អ្ហាររបងប្រុស Biu សូមទោសដែលចូលទៅបន្ទប់បងដោយគ្មានការអនុញ្ញាត សូមទោស..!អួយ!» រាងតូចត្រូវនាយសង្ហាគ្រវាសទៅលើការ៉ូធ្វើឱ្យខ្លួនប្រាណរបស់ Biu ដួលទៅបុកជ្រុងតុមួយទំហឹងតែម្តង Biu លើកដៃទប់ពោះខ្លួនឯងប្រឹងខាំទប់ការឈឺចាប់
YOU ARE READING
រឿង Neighbors(ចប់)
خيال (فانتازيا)បងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023