Bible ឈរសម្លឹងមើលរូបរាងកាយតូចសន្លប់នៅលើគ្រែ ស្នាមរបួសត្រង់ជង្គង់នឹងផ្ទៃមុខរបស់គេបានទាក់ទាញចំណាប់អារម្មណ៍កម្លោះសង្ហារយ៉ាងខ្លាំង អ្នកគ្រូពេទ្យធ្វើការវាស់សម្ពាធឈាម ប៉ុន្តែគាត់មិនបានត្រួតពិនិត្យរាងកាយរបស់ក្មេងតូចឡើយ
«គ្រប់យ៉ាងមិនអីទេ នេះប្រហែលជាគេនៅក្មេងញ៉ាំអាហារមិនទាងទាត់ទើបសន្លប់បែបនេះ» អ្នកគ្រូពេទ្យបានរៀបចំចាក់សេរ៉ូមជំនួយកម្លាំងឱ្យBiu រួចទើបនិយាយពីអាការៈប្រាប់ទៅកម្លោះសង្ហារទាំងបី
«ចុះពេលណាគេដឹងខ្លួនទៅអ្នកគ្រូ?» Ben សួរឡើង ព្រោះមិត្តទាំងពីររបស់គេឈរស្ងៀមៗសម្លឹងមើលតែផ្ទៃមុខតូចមិនចាប់អារម្មណ៍ពីសម្តីអ្នគ្រូសូម្បីបន្តិច
«ប្រហែលបន្តិចទៀតគេដឹងខ្លួនហើយ ពួកឯងទៅថ្នាក់រៀនវិញចុះ ចាំអ្នកគ្រូខលទៅប្រាប់អាណាព្យាបាលរបស់គេឱ្យបានដឹង» អ្នកគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅ
«ពួកយើងទៅថ្នាក់វិញទៅ ចាំដល់ម៉ោងចេញទៅផ្ទះពួកយើងមកមើលគេម្តងទៀត!» ដោយឃើញមិត្តនៅតែឈរមើលកាយតូចនៅលើគ្រែមិនចង់ចេញទៅណានោះBen ក៏និយាយអូសដៃពួកគេទាំងពីរដើរចេញទៅ
«តើព្រឹកមិញយើងនិយាយអាក្រក់ដាក់គេពេកទេដឹង?» នៅសុខៗBible ក៏និយាយឡើងធ្វើឱ្យRam នឹងBenមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែពួកគេមិនមាត់តបទៅនាយក្រាស់ឡើយទុកឱ្យគេពិចារណាខ្លួនឯងទៅ
មួយម៉ោងក្រោយមករាងស្តើងដែលគេងសន្លប់ស្តូកស្ទឹងមិនដឹងខ្យល់អ្វីមុននេះក៏បើកភ្នែកឡើងសម្លឹងមើលទៅពិដានពណ៌.សក្នុងបន្ទប់ពេទ្យ ខ្លួនប្រាណរបស់គេឈឺឡើងស្ពឹងលែងមានអារម្មណ៍អ្វីទៅហើយ
«ឯងភ្ញាក់ហើយមែនទេ?» សម្លេងស៊ាំនឹងត្រចៀកធ្វើឱ្យស្មារតី Biu ភ្ញាក់ដូចគេចាប់ទះកាយតូចញ័រអស់សព្វសាច់ស្ទូះងើបអង្គុយយ៉ាងលឿនងាកមុខមើលតាមប្រភពសម្លេងទឹកមុខភ័យខ្លាចក៏បង្ហាញមកភ្លាមៗ
«បាទ៎អ្នកម៉ាក់..!ផាច់!!!»Biuឆ្លើយតបមិនទាន់បានប៉ុន្មានម៉ាត់ស្រួលបួលផងក៏ស៊ីមួយកំផ្លៀងរបស់អ្នកម្តាយបាត់ទៅហើយ ពេលនេះផ្ទៃមុខរបស់គេមានស្នាមម្រាមក្រហមជាំត្រួតគ្នាតែម្តង Biu ងាកមុខទៅម្ខាងតាមកម្លាំងរបស់អ្នកជាម្តាយសឹងតែងងឹតមុខដួលសន្លប់ម្តងទៀតទៅហើយ
YOU ARE READING
រឿង Neighbors(ចប់)
Fantasyបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023