Part 28(អតីតកាល)

275 54 7
                                    

សភាពក្នុងបន្ទប់ប្រែជាស្ងប់ស្ងាត់ កណ្តោចកណ្តែងបន្ទាប់ពីបាត់នូវវត្តមានបងប្រុសជាទីស្រឡាញ់ រាងតូចឈានជើងចុះពីលើគ្រែ ខាំមាត់ទប់ភាពឈឺចាប់ឆ្ពោះទៅបន្ទប់ទឹករួចក៏ត្រឡប់មកវិញជាមួយអាវយឺត នឹងខោខ្លីមួយឈុតអង្គុយលើតុសម្អាង ម្រាមដៃស្រឡូនដូចបន្លាក្រូចលើទៅអង្អែលស្នាមក្រហមជាំនៅលើថ្ពាល់របស់ខ្លួនថ្នមៗ

«មុខ Biu អាក្រក់មើលខ្លាំងណាស់» និយាយតែប៉ុណ្ណឹងទឹកភ្នែករបស់រាងតូចក៏ស្រក់ចុះមក

«មិនអាក្រក់ទេមុខ Biu ស្អាតសឹងអី!» រូបរាងមុខមាត់របស់នាយក្រាស់ក៏បានផុសចេញមកឈរនៅពីក្រោយ Biu ថែមទាំងលើកសរសើរគេទៀតផង

«ពិតមែនហ៎?ហិហិ!!» ទឹកមុខដែលក្រៀមស្រពោនមុខតាំងពីម្សិលមិញក៏ញញឹមឡើងយ៉ាងស្រស់

«ចុះបងដែលកុហក Biu ទេ?» Bible
«មិនដែលទេ!!ហិហិ ស្រឡាញ់បងប្រុសជាងគេ» និយាយរួច Biu ក៏បែរទៅឱបចង្កេះបាវខ្សាច់ពោលពេញទៅដោយក្តីពេញចិត្ត

«ប៉ុន្តែយើងស្អប់ឯងជាងគេ!!ស្តាប់ឮទេ យើងស្អប់ឯង យើងនឹងធ្វើឱ្យជីវិតរបស់ឯងប្រៀបដូចជាធ្លាក់នរកទាំងរស់ចឹង អាក្មេងឆ្កួត!!!!អាក្មេងលក់ខ្លួន!!» Biu ស្ទុះងើបឈរសម្លឹងមើលជុំវិញខ្លួនប៉ុន្តែមិនបានឃើញ Bibleនៅទីនេះឡើងព្រោះគ្រប់យ៉ាងវាជាការស្រម៉ៃរបស់គេទាំងអស់

«មិនមែនជាការពិតទេហ្ហឹកហ្ហឹក!!!» Biu

ក្រោយពីរៀបចំខ្លួនសព្វគ្រប់ហើយរាងតូចក៏បានដើរ ចេញពីបន្ទប់ចុះមកខាងក្រោមក៏ប្រទាក់ភ្នែកជាមួយ នឹងហ្គីតាមួយដាក់តាំងនៅក្បែរជញ្ជាំងជិតបន្ទប់ធ្វើការរបស់នាយក្រាស់ដែលពីមុនមកគេមិនដែលចាប់អារម្មណ៍ពីវាសោះ

«វាជារបស់បងប្រុស!!» រាងតូចយកហ្គីតានោះមកមើលដោយស្នាមញញឹមតិចៗរួចក៏ស្រមៃទៅដល់គ្រាដែលគេបានឃើញ Bible ដោយកែវភ្នែកទាំងគូរជាលើកដំបូង

#ស្រមៃ
ផាច់!!

«អាកូនចង្រៃឯងនេះ!!!ហេតុអីក៏ហ៊ានចុះទៅខាងក្រោមលេងជាមួយពួកអាក្មេងអស់ទាំងនោះហ្ហាស៎?តើអ្នកណាអនុញ្ញាតឱ្យឯងទៅ?!»Pintra កាន់រំពាត់វាយទៅលើខ្នងរបស់កូនប្រុសអាយុត្រឹមតែ13 ឆ្នាំរបស់ខ្លួនដូចកំពុងវាយសត្វចិញ្ចឹមចឹង ព្រោះគាត់បានហាមហើយមិនឱ្យកូនប្រុសទៅលេង ឬមានទំនាក់ទំនងមិត្តភក្តិជាមួយក្មេងនៅក្បែរៗនេះទេ ប៉ុន្តែគេបែរជាមិនស្តាប់បញ្ជារគាត់ហ៊ានដើរចេញពីបន្ទប់ទៅអង្គុយជុំជាមួយក្មេងទាំងនោះពេលគាត់មិននៅផ្ទះ

រឿង Neighbors(ចប់)Where stories live. Discover now