នៅលើដងផ្លូវនាយប់ស្ងាត់កណ្តាលអាធ្រាត មានឡានសេរីទំនើបមួយគ្រឿងកំពុងបើកកាត់តម្រង់ទៅទីក្រុងបាងកក ខ្យល់បកនៃម៉ាស៊ីនត្រជាក់ក្នុងរថយន្តបានធ្វើឱ្យមនុស្សម្នាក់ដែលមុននេះទទួលរងនូវការសម្លុតគំរាមកំហែងតាំងពីមិនទាន់ឈានជើងចូលមកក្នុងឡានកើតមានអារម្មណ៍កាន់តែភ័យខ្លាចញាប់ញ័រអស់ទាំងសាច់
Biu ឱនមុខមើលចន្លោះជើងរបស់ខ្លួនដែលមានឈាមដាននៅលើភ្លៅនោះរួចបង្ហូរទឹកភ្នែកចុះមក ដៃចាប់កាន់ខ្សែរក្រវ៉ាត់ឡានយ៉ាងជាប់មាត់ពេកចុះឡើងបិទបាំងមិនឱ្យអ្នកម្ខាងទៀតបានឃើញនោះទេ
«យកវាជូតឈាមនោះចេញទៅ!» Bible បោះក្រដាសសើមឱ្យទៅ Biu ព្រោះគេមើលទៅតាមកាយវិការរញីរញ័ររបស់រាងតូចវាទើសភ្នែកខ្លាំងពេកហើយណាមួយក្មេងនោះដូចជាខ្លាចឈាមឡើងរួញខ្លួនទៅហើយ
«ហឺម?» Biu ចាប់យកក្រដាសនោះយកមកកាន់ហើយងាកមើលទៅមនុស្សដែលកំពុងកាន់ចង្កូតឡានក្នុងទីងងឹតនោះ ឡិងឡង់
«ជូតធ្វើអី?បើគង់តែយក Biu ទៅសម្លាប់ចោលដដែលនោះ!» Biu គេនិយាយត្រូវ មុននេះក្រែងចង់យកគេទៅសម្លាប់ចោលហ្ហេ៎?ចាំបាច់អីត្រូវជូតឈាមទាំងនេះចេញនាំតែខាតពេលនោះ គេខំតាំងចិត្តត្រៀមខ្លួនទទួលយកការឈឺចាប់មុននឹងស្លាប់ រឿងតិចតួចបែបនេះទៅគិតធ្វើអីទៅ?
«អ្នកណាសម្លាប់?» Bible ជាន់ហ្វ្រាំងឡានឈប់ភ្លាមៗកណ្តាលផ្លូវតែម្តង ព្រោះស្តាប់ឮសម្តីដែលរាងតូចនិយាយមិនសូវច្បាស់ ប៉ុន្តែវាច្បាស់ត្រឹមពាក្យសម្លាប់នេះឯង
«ព្រោះបងប្រុ...ព្រោះលោកម្ចាស់នឹងយក Biu ទៅសម្លាប់ចោលនោះអី!!ហ្ហឹកហ្ហឹក» Biu គេខាំមាត់ខ្លួនឯងដែលត្រូវនិយាយរឿងទាំងនេះម្តងទៀត
«ឆ្គួតមែន!!ខួរក្បាលរបស់ឯងគិតបានតែប៉ុណ្ណឹងទេ?យើងជាប៉ូលីលណា៎ មានចាំទេ» Bible ច្រឡោតងើបទៅស្រែកសម្លុតដាក់រាងតូចតាមអារម្មណ៍ខឹងនឹងហួសចិត្តរបស់ខ្លួនតែម្តង មុននេះនាយក្រែងតែចង់បំភ័យគេលេងប៉ណ្ណោះ មនុស្សឆ្លាតៗដូចជា Biu គួរណាស់តែគិតយល់ពីន័យលេងសើចរបស់នាយ ប៉ុន្តែហេតុអីក៏ចឹង?
«អ្ហាររ!!ហ្ហឹកហ្ហឹកចាំ!ចាំ! Biu ចាំបាន..ហ្ហឹកហ្ហឹកកុំវ៉ៃ Biu អីណា៎» ក្រោយស្តាប់ឮសម្រែករបស់នាយកម្លោះនិយាយខ្លាំងៗដាក់មកលើខ្លួនបែបនេះ ភាពភ័យខ្លាចក៏បញ្ជាឱ្យដៃទាំងគូររបស់គេលើកមករងការវាយប្រហារណាមួយ ដើម្បីការពាររូបរាងកាយទន់ខ្សោយមួយនេះ
![](https://img.wattpad.com/cover/343583384-288-k203084.jpg)
YOU ARE READING
រឿង Neighbors(ចប់)
Fantasiបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023