ផាំង!!
«Biu....!!!!យ៉ាងម៉េចហើយ?» Bible ធ្វើការបាញ់ទៅលើហ៊ា Chai ចំកណ្តាលក្បាលធ្វើឱ្យឈាមខ្ទាតលើផ្ទៃមុខ Biu ចំៗតែម្តង នាយក្រាស់លុតជង្គង់ចុះរុញកាយនាយចំណាស់ចេញរួចបាច់ត្រកងបីកាយតូចមកឱបជាប់ទ្រូង ព្រោះតែសភាពរាងតូចនៅពេលនេះពិបាកមើលខ្លាំងណាស់មិនដូចអ្វីដែលគេបានស្រមៃឡើយ រូបរាងដែលតែងតែស្រស់ស្អាតជាប់ដោយក្លិនក្រអូប ពេលនេះប្រែជាប្រឡាក់ដោយធូលីស្នាមជាំឆ្អាប់ក្លិនឈាមទៅវិញ«បង...មកយករបស់នេះមែនទេ?» Biu ប្រើទឹកមុខពេញចិត្តលាតដៃបង្ហាញក្រដាស់មួយសន្លឹងរួមទាំង កូន File តូចមួយដែលខ្លួនព្យាយាមក្តាប់នៅក្នុងដៃជាប់ ទោះបីខ្លួនត្រូវមនុស្សអាក្រក់ទាំងនោះវាយធ្វើបាបក៏មិនហ៊ានធ្វើឱ្យរបូតបាត់ដែរ
«...» Bible សម្លឹងមើលរបស់នៅក្នុងដៃរបស់ Biu ដែលមានដានឈាមជាប់ជាមួយទៀតផង នាយខាំមាត់យក File ចេញពីរដៃរបស់រាងតូចរួចចាប់ទាញកាយតូចឱបជាប់ទ្រូងកាន់តែណែ
«Bible...បងឃើញទេ អូន..អូនមិនបានពាក់ពន្ធ័អ្វីជាមួយមនុស្សអាក្រក់ទាំងនេះទេ ហាហា!!!អូនមិនបានដឹងអ្វីដូចបងចោទប្រកាន់ទេ ហ្ហឹកហ្ហឹក បងប្រុស...អាចជឿជាក់អូនបាន បងពេញចិត្តទេ?» Biu សើចផងយំផងទីបំផុតគេអាចបញ្ជាក់ពីភាពស្មោះត្រង់របស់គេបានហើយ ទោះបីពេលនេះស្ថានភាពគេមិនខុសពីសត្វឆ្កែមួយក្បាលតាមចិញ្ចើមផ្លូវក៏ដោយនោះ
«បងសុំទោស Biu...បង...ហ្ហឹកហ្ហឹកបងខុសហើយ» នាយក្រាស់ដែលបាត់សម្លេងទៅជាយូរនោះទីបំផុតនាយដាច់ចិត្តនិយាយចេញមកហើយ ជាឃ្លាដែលមិនអាចកែប្រែអ្វីបាន រាងតូចប្រើកែវភ្នែកឈឺចាប់សម្លឹងមើលមនុស្សចំពោះមុខដែលកំពុងស្រែកយំសុំការអភ័យទោសពីគេ
«Biu គ្មានសមត្ថភាពដាក់ទោសបងទេ Bible ហ្ហឹកហ្ហឹក Biu គ្មានតម្លៃអ្វីឱ្យបងមក...សុំការអភ័យទោស....ពី Biu ឡើយ» Biu និយាយសម្លេងខ្សោយៗមួយៗរហូតកែវភ្នែកមួយគូនោះបិទជិត ស្ងាត់សម្លេងឈឹង
«Biu ដឹងខ្លួនឡើង អូនកុំកើតអីណា..ហ្ហឹកហ្ហឹក ពួកយើងទៅមន្ទីរពេទ្យ នៅខាងក្រៅមានមនុស្សទេ នៅទីនេះមានមនុស្សរបួស ..!!!!!!»
Skip
#មន្ទីរពេទ្យ
ផាច់!! Bible ទះកំផ្លែងខ្លួនឯងមួយដៃរួចដាក់ខ្លួនអង្គុយក្បែរគ្រែអ្នកជម្ងឺដែលមានកាយតូចស្លេងស្លាំងពោរពេញដោយស្នាមរបួសគេងស្ងៀមមិនកម្រើកទាំងមានទឹកមុខគួរឱ្យអាណិតអាសូរ

YOU ARE READING
រឿង Neighbors(ចប់)
Viễn tưởngបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023