Part 40(សូមទោសអ្នកនាង)

246 41 10
                                    

#ព្រឹកថ្ងៃថ្មី

បន្ទាប់ពីឆ្លងផុតរឿងពិសេសកាលពីយប់មិញរួចមកគូរស្នេហ៍មួយគូរនេះក៏ដាក់ខ្លួនគេងឱបគ្នាស្អឹតរហូតមកទល់ព្រឹកតែម្ដង

«ហ្ហឹម...!» សម្លេងក្រហឹមក្នុងបំពង់.កតូចបន្លឺឡើងស្រាលៗហាក់កំពុងបង្ហាញថាអ្នកជាម្ចាស់មិនសូវមានកម្លាំងកំហែងបូករួមនិងភាពម៉ួម៉ងព្រោះមានអ្នកមករំខានដំណែកមិនឱ្យខ្លួនបានគេងស្រួលសោះ

«គេងលក់ស្រួលទេ?!!» Bible បន្លឺសម្លេងសើចទាំងដែលម្រាមដៃមាំកំពុងចុចលេងលើថ្ពាល់រលោងឈូកស្រាលជាមួយនិងក្ដីគ្រឺតក្នាញ់ដែលមានចំពោះរាងតូចដែលកំពុងបម្រាស់ខ្លួនតិចៗទំនងងងុយខ្លាំង

«អ្ហឹម!!កុំរំខានអូនអី ហ្ហឹក..Biu អត់មានកម្លាំងទេ» Biu នៅមិនស្រណុកប្រាណ ទោះចង់គេងក៏ពិបាក ព្រោះមានមនុស្សកំពុងរំខានដំណែក តែបើចង់ភ្ញាក់ក៏មិនស្រួល ព្រោះមនុស្សគ្នាកំពុងតែអស់កម្លាំងនិងអត់ងងុយមកពីយប់

«មិនបានទេ Biuត្រូវតែក្រោក ត្រូវតែងូតទឹកសម្អាតខ្លួនហើយចាំមកគេងវិញក៏បានដែរ» Bible យកច្រមុះទៅឈ្មួលលើថ្ពាល់ក្រមុំចុះឡើងៗដើម្បីដាក់គេ

«អ្ហឹក...មិនចង់ក្រោកទេ កុំរំខានហ្ហឹកហ្ហឹកហ្ហឹក ដោយទ្រាំនឹងការរំខានមិនបានរាងតូចក៏បែរខ្លួនទៅម្ខាងស្រែកយំតែម្តង គេឈឺសឹងស្លាប់ទៅហើយនៅមកបង្ខំឱ្យគេងើបទៅងូតទឹកទៀត

«ត្រូវតែក្រោកជាបន្ទាន់!!» Bible នៅតែបន្តរំខានរាងតូចមិនឈប់ទោះឃើញគេយំគួរឱ្យអាណិតក៏ដោយ

«បងលែងស្រឡាញ់អូនហើយ ហ្ហឹកហ្ហឹក!!» អត់មិនបានរាងតូចក៏យំកាន់តែខ្លាំង គេឈឺ គេគ្មានកម្លាំងក្នុងខ្លួនទេ ហេតុអីក៏មករំខានគេចឹង រាល់ដងទៅចោលគេបាត់ៗដល់ពេលឥឡូវមករំខានគេមិនឱ្យគេង

«បងស្រឡាញ់..!!សឺតត..តែបើអូនចង់គេងបន្តអូនត្រូវឱ្យបងរំលោភសិន» Bible បន្តញ៉ោះរាងតូចធ្វើឱ្យគេយំកាន់តែខ្លាំង ប៉ុន្តែយំទាំងបិទភ្នែកគេងធម្មតា យំៗក៏ស្ងាត់មាត់ឈឹង

«...» ដោយសារគ្មានកម្លាំងដើម្បីក្រោកទើប Biu មានៈប្រកែកមិនចង់ឱ្យ Bible មករំខាន ប៉ុន្ដែនាយមិនយល់សាច់ការបែរជាបង្ខំឱ្យ Biu ក្រោកម្ដងហើយម្ដងទៀត បង្ខំរកតែឈ្នះតែម្ដងហើយ ប៉ុន្ដែគ្រប់យ៉ាងដោយសារនាយបារម្ភពីរាងតូចតែប៉ុណ្ណោះ នាយកំពុងមានគំនិតចង់នាំ Biu ទៅទ្រាំទឹកក្ដៅអ៊ុនៗឱ្យ Biu ស្រួលខ្លួនបន្តិច

រឿង Neighbors(ចប់)Where stories live. Discover now