Part 32(ឆ្កែខាំដោះ)

283 46 8
                                    

ពន្លឺនៃព្រះចន្ទពេញបរមីបានចាំងជះមកលើផ្ទៃមុខដ៏សែនគួរឱ្យស្រឡាញ់មានស្នាមញញឹមស្រទន់ជាប់ត្រូវបានមនុស្សម្នាក់ដែលមាននាមជាសង្សារកាន់ដៃដើរទៅរកកន្លែងអង្គុយ

«សូមអញ្ចើញ អ្នកអង្គម្ចាស់តូច!!» នាយក្រាស់បានធ្វើកាយវិការឱនគោរពទៅកាន់រាងតូចប្រៀបដូចអ្នកអង្គម្ចាស់នឹងអ្នកបម្រើចំណិតចឹង

«បងធ្វើអីហ្នឹង?ហេតុអីក៏...!» រាងតូចបើកភ្នែកធំៗអស់សំណើចពេលនាយកម្លោះបង្ហាញកាយវិការចម្លែកៗមកកាន់ខ្លួន ក៏ប៉ុន្តែទង្វើទាំងនេះវាបានធ្វើឱ្យរាងតូចទទួលបានអារម្មណ៍ពិសេសខ្លាំងណាស់ហាក់ បីដូចជាពួកគេទាំងពីរកំពុងស្ថិតនៅក្នុងរឿងព្រេងនិទានរវាងអ្នកអង្គម្ចាស់តូចនឹងព្រះអង្គម្ចាស់អញ្ចឹង

«ក៏..ទទួលស្វាគមន័អ្នកអង្គម្ចាស់តូចរបស់បងនោះអី!សូមអញ្ចើញទានម្ចាស់» នាយក្រាស់នៅតែបន្តធ្វើកាយវិការចម្លែកៗរបស់ខ្លួនចំពោះរាងតូចបន្ត គេមិនខ្វល់ថាគ្រប់គ្នាគិតមកមើលគេជាមនុស្សប្រុសប្រភេទណានោះទេ សំខាន់នៅពេលនេះមនុស្សដែលខ្លួនស្រឡាញ់បង្ហាញស្នាមញញឹមរីករាយចេញពីចិត្តគ្រប់ពេលនៅក្បែរគេគឺគ្រប់គ្រាន់ហើយ

«បាន..!លោកអ្នកបម្រើត្រូវតែមើលដែលយើងឱ្យបានល្អណា៎ ឮទេ?បើមិនចឹងទេយើងនឹងទៅទួលប្រាប់អ្នកអង្គម្ចាស់របស់យើងហើយ!!» ដោយសារឃើញការសម្តែងរបស់ Bible ដូចជាសប្បាយរាងតូចក៏បានចូលរួមដូចគ្នា គេបង្ហាញចរិតឆ្មើងឆ្មៃគួរឱ្យចង់ចាប់ញីចទៅកាន់នាយក្រាស់

«អួយ!ខ្លាចខ្លាំងណាស់ ទូលបង្គំមិនហ៊ានទេ» Bible ក៏ធ្វើកាយវិការដូចជាភ័យ រាងតូចអស់សំណើចយ៉ាងខ្លាំងនៅពេលឃើញមនុស្សប្រុសមាឌធំមុខមាំធ្វើចរិក ញិកញក់ដូចមនុស្សស្រីបែបនេះ

«លោកត្រូវតែខ្លាចចឹងហើយព្រោះអ្នកអង្គម្ចាស់របស់យើងទ្រង់កាចខ្លាំងណាស់ បើមិនចង់ឈឺខ្លួនទេឆាប់ចាប់ម្ហូបដែលយើងចូលចិត្តដាក់ត្រង់នេះមក!!» រាងតូចក៏កាន់តែបានចិត្ត ហ៊ានបញ្ជាអ្នកកម្លោះជាមួយចរិកឆ្នាស់ឆ្នើមដូចក្មេងស្រីទៀតផង

«អូហូ..!បានដៃខ្លាំងណាស់យើង..!!(អួយ!) ហឺស!លែងសប្បាយហើយ...!!!» ដោយទ្រាំនឹងចរិកក្មេងដែលមិនចេះខ្លាចអ្វីរបស់រាងតូចមិនបាន Bible ក៏ផ្ទាត់ថ្ងាស់របស់ Biu មួយដៃ

រឿង Neighbors(ចប់)Where stories live. Discover now