Part 08(ភាពអយុត្តិធម៌)

234 49 13
                                    

#រោងអាហារ

ពួកគេទាំងបួននាក់នាំគ្នាឈរកម្មង់អាហាររួចលើកថាសម្ហូបមកអង្គុយជុំគ្នាដូចសិស្សឯទៀតចឹង Biu ដែលអង្គុយក្បែរ Bible នោះក៏បានចាប់យកសាច់ជ្រូកក្នុងចានរបស់ខ្លួនឱ្យទៅBible ឯBen វិញអង្គុយសម្លឹងមើលកាយវិការក្មេងតូចទាំងច្រណែន

«Biuតូចបងចង់ញ៉ាំសាច់នោះដែរ!!» Ben លែងទឹកមុខកម្សត់លើកចានរបស់ខ្លួនទៅជិតBiu រង់ចាំទទួលចំណែករបស់គេ

«បងBen ចង់បានដែលមែនទេ?នេះBiu ឱ្យ...!!» Biu បម្រុងចាប់អាហារក្នុងចានរបស់ខ្លួនទៅឱ្យ Ben ទៅហើយ ប៉ុន្តែមានចង្កឹះពីរគូឃាំងជាប់

«ឯងល្មមៗបានហើយណា៎...អាBen..!យើងខំចេញលុយថ្លៃអាហារឱ្យហើយនៅចង់ដណ្តើមចំណែករបស់ក្មេងទៀត ប្រយ័ត្នគ្មានលើកក្រោយទៅ!» Bible និយាយឡើងធ្វើឱ្យ Ben រហ័សដកចានមកវិញយ៉ាងលឿន ព្រោះទឹកមុខរាងក្រាស់ដូចមិនបាននិយាយលេងជាមួយខ្លួនឡើយ

«ធ្វើយ៉ាងម៉េចទៅ យើងក៏ចង់ឱ្យBiu តូចខ្វាយខ្វល់ពីយើងដែរ!!» គ្រប់គ្នាឮសម្តីBen ហើយបានត្រឹមតែក្រវីក្បាលអស់សំណើច

«នេះ!!យកពីយើងក៏បានដែលកុំទៅរញ៉េរញ៉ៃរបស់ Biu តូចទៀតអីអាណិតប្អូន!!» Ram ដោយទ្រាំមើលការសម្តែងរបស់មិត្តតទៀតមិនបានក៏យកអាហាររបស់ខ្លួនឱ្យទៅគេតែម្តងទៅ ណាមួយឃើញទឹកមុខBiu ដូចជាអាណិតបងប្រុសBen របស់គេណាស់

«អរគុណអាRam មិត្តសម្លាញ់!!» Benធ្វើជាយកដៃជូតទឹកភ្នែករួចក៏ហក់ទៅចាប់.ក Ramតែម្តង

«បានហើយឯង...តិចត្រូវរបស់យើង» Ram ទាញកាយរបស់មិត្តចេញសម្លឹងមើលមនុស្សនៅជុំវិញខ្លួនហើយទើបរៀបចំខោអាវឱ្យមានរបៀបវិញ

«ឆាប់ញ៉ាំអាហាររបស់ឯងទៅនៅអង្គុយសើចធ្វើអីទៀត!!ពួកឯងក៏ដូចគ្នាប្រយ័ត្នដល់ម៉ោងចូលរៀនមិនទាន់!!!» ក្រោយមិត្តសម្លាញ់ទាំងពីរប្រឡែងគ្នាអស់ចិត្តហើយBible ក៏ងាកមកស្តីឱ្យBiu ដែលអង្គុយសើចមិនគិតញ៉ាំអាហារ នឹងមិត្តសម្លាញ់ពីរនាក់ទៀត

«បាទ៎!បងប្រុស» រាងតូចញញឹមងក់ក្បាលឱនញ៉ាំអាហារតាមសម្តីរបស់Bible ដោយមិនប្រកែកសម្បីមួយម៉ាត់ ពួកគេទាំងបួនក៏ចាប់ផ្តើមញ៉ាំអាហាររៀងៗខ្លួនមិនមានអ្នកណាហ៊ាននិយាយអ្វីទៀតឡើយ

រឿង Neighbors(ចប់)Where stories live. Discover now