#ម៉ោង9:00am
សិស្សក្នុងថា្នក់ទាំងអស់នាំគ្នារៀបចំទុកដាក់សៀវភៅចូលក្នុងកាបូប ដើម្បីចេញទៅធ្វើកិច្ចការរៀងៗខ្លួន ព្រោះថាក្នុងអំឡុងពេលដែលគ្រូបន្ទប់ថ្នាក់ប្រកាសពន្យារការប្រឡងនោះពួកគេគ្រប់គ្នាមិនចាំបាច់រៀនទៀតនោះទេគ្រាន់តែមកសាលាដើម្បីស្រង់វត្តមានក៏បានហើយ
«ពួកឯងចង់ទៅលេងបាល់ដែរទេ?» បន្ទាប់ពីរៀបចំអីវ៉ាន់ដាក់ចូលទៅក្នុងកាតាបរួចនាយក្រាស់ក៏និយាយបបួលមិត្តទៅលេងបាល់បន្ត
«អឺៗយើងត្រូវតែទៅហើយ ដើម្បីបញ្ចេញរាងសង្ហាររបស់យើងឱ្យសិស្សប្អូនបានឃើញនោះអី» Ben តបទាំងយកដៃទៅអង្អែលចង្ការខ្លួនទាំងមានទំនប់ចិត្ត
«អួយ!!សង្ហារស្លាប់ហើយ តឿដូចជាឯងនេះហ្ហេ៎សិស្សប្អូនឯណាមកចាប់អារម្មណ៍នោះ!» Ram ថាទៅមិត្តទាំងអស់សំណើច
«សំឡេងសើចពិរោះណាស់ ចង់ញ៉ាំបង្អែមធ្មេញដែរទេ?យើងធ្វើឱ្យfree ណា៎!» Ben
«មិនចង់ទេ យើងទៅតារាងមុនហើយ» Ram និយាយចប់ក៏ដាក់មេផាយបាត់ Benឃើញចឹងក៏រត់ទៅតាមមិត្តដូចគ្នាដោយទុកឱ្យBible នឹងBiuនៅតែពីរនាក់«ឯងញញឹមដាក់យើងរហូតចឹង មិនហត់ទេឬយ៉ាងមិច?វាគួរឱ្យខ្លាចខ្លាំងណាស់ដឹងទេ?» Bibleបម្រុងនឹងទាញកាតាបទៅតាមមិត្តប៉ុន្តែក៏បែរមកឃើញរាងតូចឈរញញឹមនឹងមើលមកកាន់ខ្លួនមិនឈប់ គេក៏ចេះខ្លាចដែលណា
«ញញឹមបែបនេះមិនគួរឱ្យស្រឡាញ់ទេ?ចុះបងចង់ឱ្យBiu ធ្វើមុខបែបណាពេលមើលមុខបងនោះ?» Biu
«ធ្វើធម្មតាដូចមនុស្សទូទៅ! ឯងចេះទេ?តាំងពីយើងជួបឯងដំបូងមកណា៎ ឯងក៏ចូលចិត្តធ្វើខ្លួនចម្លែងៗ រៀនធ្វើខ្លួនឱ្យដូចជាមនុស្សធម្មតាខ្លះទៅ ហឺយ!!ឈប់និយាយហើយទៅលេងបាល់វិញល្អជាង» ដោយមិនចង់និយាយច្រើនជាមួយមនុស្សធ្វើខ្លួនចម្លែកៗដូចជាBiu គេក៏ប្រញាប់ដើរចេញទៅ
ពេលកំពុងដើរតាមផ្លូវសំដៅទៅតារាងBible គេដូចជាមានអារម្មណ៍ថា មានមនុស្សដើរតាមពីក្រោយខ្លួន តែនៅពេលដែលគេងាកក្រោយមើលក៏មិនបានឃើញអ្នកណានោះទេប៉ុន្តែនៅពេលគេបែរមកវិញក៏

YOU ARE READING
រឿង Neighbors(ចប់)
Fantasíaបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023