យប់កាន់តែជ្រៅ អាការៈរវើរវាយរបស់ក្មេងតូចដែលស្ថិតនៅក្នុងបន្ទប់កាន់តែធ្ងន់ធ្ងរ គេតែងសួរនាយកម្លោះពីសំណួរប្លែកៗចម្លែកខុសពីរាល់ដង Bible អង្គុយស្តាប់សម្តីរបស់រាងតូចនិយាយមកកាន់ខ្លួនទាំងទឹកមុខព្រួយបារម្ភ តែក៏មិនបានគិតអ្វីវែងឆ្ងាយអីណាស់ណាដែរ
«គ្រប់គ្នាសុទ្ធតែស្អប់ Biu...ហ្ហឹកហ្ហឹក!អត់មានអ្នកណាស្រឡាញ់ Biu ទេ..!!» Biu គេងកើយទ្រូងកក់ក្តៅរបស់ Bible និយាយទាំងហូរទឹកភ្នែកស្រណោះខ្លួនព្រោះគ្មានអ្នកណាស្រឡាញ់
«ហ៊ឺមមម..!!» Bible មិនបានតបជាមួយរាងតូចនោះទេតែនាយគ្រាន់តែដកដង្ហើមបញ្ជាឱ្យ Biu ដឹងថាគេកំពុងស្តាប់ប៉ុណ្ណោះ ព្រោះពួកគេនៅបែបនេះជាងបួនម៉ោងហើយ
«បងប្រុស Bible ស្រឡាញ់ Biu អត់?ហ្ហឹកហ្ហឹក» រាងតូចព្យាយាមងើបខ្លួនទាំងគ្មានកម្លាំងសួរទៅកាន់មនុស្សប្រុសដែលខ្លួនកំពុងគេងពីលើទ្រូងនោះ
«ស្រឡាញ់...បងស្រឡាញ់ Biu បើសិនបងមិនបានស្រឡាញ់អូនទេ បងមិនឱ្យមកគេងលើទ្រូងរបស់បងចឹងទេ» Bible និយាយដោយសម្តីស្រទន់មួយៗច្បាស់ធ្វើឱ្យអ្នកកំពុងស្តាប់មានអារម្មណ៍ត្រជាក់ចឹងឡើងមកភ្លាមៗ
«តែមុននេះអូនធ្វើបាបបង បងមិនខ្លាចអូនទេហ្ហេ៎?» Biu លើកដៃជាប់ដោយសេរ៉ូមនោះទៅខ្ទប់ខ្លួនឯងជិតមុននឹងលើកដៃទៅចង្អុលត្រូវកន្លែងដែលខ្លួនបានបង្ករបួសស្នាមនៅលើខ្លួនរបស់នាយទៀតផង កាយវិការទាំងនេះមើលទៅគួរឱ្យស្រឡាញ់ប៉ុន្តែវារាងចម្លែកបន្តិច
«........» នាយក្រាស់បែរជាសំកុកសម្លឹងមុខរាងតូចស្ងៀមទាំងស្នាមញញឹមជាប់មាត់
«បងមើលអីហ្នឹង?បងនៅខ្លាច Biu មែនទេ?ឬមួយមុខរបស់ Biu ធ្វើឱ្យបងខ្លាចហ្ហឹកហ្ហឹកសុំទោស...!!» Biu ឃើញអ្នកនាមជាប្ដីឋានៈត្រឹមបងប្រុសសម្លឹងមើលខ្លួនពេកមិនព្រមតបអ្វី ទើបប្រាស់ឱនទៅគៀកមុខនាយកម្លោះហើយសួរឡើងទាំងបារម្ភ ខ្លាចនាយរអានឹងគេ មិនអាចស្និតស្នាលដូចមុន
«ជុបៗ..សឺត..មុខ Biu គួរឱ្យស្រឡាញ់ថ្នាក់នេះម៉េច នឹងអាចធ្វើឱ្យបងខ្លាចបានទៅ មាឌប៉ិនកូនស្រមោចសោះចេះមានគំនិតបែបនឹងទៅកើត!!សឺត......!!» នាយកម្លោះមិនឆ្លើយបែរជាស្ទុះមកចាប់សង្ក្រប់ពីលើកាយតូចរបស់ប្រពន្ធ ហើយឆ្មុលថើបក្រញឹចហាក់ដូចជាគ្រឺតខ្នាញ់អ្នកទល់មុខមិនដឹងតាំងពីពេលណា ហើយឆ្លៀតចំអន់រូបរាងគេទៀត
YOU ARE READING
រឿង Neighbors(ចប់)
Fantasyបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023