ដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញBiu តែងតែលួចញញឹមសង្កេតមើលមនុស្សមានធំកំពុងតែបញ្ជាម៉ូតូទៅមុខយ៉ាងលឿន អារម្មណ៍រំភើបនឹងសេចក្តីនៃផ្លូវចិត្តរបស់គេរួមបញ្ចូលគ្នាតែមួយ គ្មានវិនាទីណាអាចធៀបនឹងអារម្មណ៍ពេលនេះបានទេ
«ដល់ហើយ!!ឆាប់ចុះទៅ» កំពុងលង់នឹងអារម្មណ៍រំភើបសុខៗម៉ូតូក៏លេងទៅមុខ នាយក្រាស់ងាកក្រោយប្រាប់ទៅអ្នកម្ខាងទៀត
«...» Biuអង្គុយលើកម៉ូតូធ្មឹងដែលវាធ្វើឱ្យនាយក្រាស់ចម្លែកចិត្តជាខ្លាំង
«យ៉ាងមិចទៀត?ឯងចង់ឱ្យបងបីឯងចូលទៅដល់ក្នុងផ្ទះមែនទេ?» នាយក្រាស់លើកដៃទៅដោះមួកការពារពីរាងតូចរួចក៏លើកដៃទៅចាប់ទាញថ្ពាល់ទាំងពីរយ៉ាងខ្លាំង
«អួយ...!!បងប្រុសBiuឈឺ តែប្រសិនបងចង់បីខ្ញុំចូលទៅក្នុងផ្ទះពិតមែននោះ ខ្ញុំក៏យល់ព្រមណាបាទ៎!» Biuយកដៃទៅក្តោបថ្ពាល់ទាំងគូរបស់ខ្លួននឹងមិនភ្លេចបោះពាក្យសម្តីញ៉ែនាយក្រាស់ដែរ
«ហិចណាស់!!ឆាប់ចុះទៅ» នាយក្រាស់ហួសចិត្តនឹងពាក្យសម្តីរបស់ក្មេងតូចខ្លាំងណាស់ នាយពិតជាចង់ដឹងថា គេចេះប្រើពាក្យសម្តីបែបនេះមកពីណា
«មើលថាឱ្យBiu ចុះ...!!ទៅក៏បានដែរ» Bible អស់សំណើចនឹងទឹកមុខរបស់អ្នកម្ខាងទៀត នាយក៏ចុះពីលើម៉ូតូលើកដៃចាំទទួលក្មេងហិចធ្វើមិនដឹង Biuឃើញបែបនេះគេក៏លើកដៃតោងស្មាក្រាស់ស្របតាមកម្លាំងរបស់Bible
«បានហើយ...ចាប់ពីស្អែកទៅមិនចាំបាច់ដើរទៅសាលារៀនទៀតទេ ទុកយើងមកយកឯងទៅសាលាជាមួយគ្នា» Bibleឈរអេះអុញអៀនមាត់មិនថានិយាយបែបហ្នឹងទៅហើយវាឆ្គងដែរឬអត់?
«ពិតមែន??បងប្រុសនឹងមកយកBiuរាល់ថ្ងៃត្រូវទេ?យេស៎....!ស្រឡាញ់បងប្រុសជាងគេ» គ្រាន់តែឮសម្តីនាយក្រាស់ភ្លាមBiu ស្រែកហូរបង្វិលខ្លួននៅពីមុននាយក្រាស់យ៉ាងសប្បាយដែលបំណងរបស់គេបានសម្រច
«ឈប់ប៉ុណ្ណឹងបានហើយណា!!ឆាប់ចូលទៅក្នុងផ្ទះទៅ» នាយក្រាស់ប្រញាប់រុញកាយតូចចូលទៅក្នុងផ្ទះព្រោះមិនចង់ឃើញភាពគួរឱ្យស្រឡាញ់របស់អ្នកម្ខាងទៀតនោះទេ
![](https://img.wattpad.com/cover/343583384-288-k203084.jpg)
YOU ARE READING
រឿង Neighbors(ចប់)
Fantastikបងមិនមែនជាព្រះអាទិត្យ ប៉ុន្តែបងអាចធ្វើឱ្យជីវិតអូនមានពន្លឺ BiblexBuild 08/06/2023