Part 36(ទៅប្រដៅក្មេង)

277 40 2
                                    

ថ្ងៃថ្មីចូលមកដល់ កាយតូចបើកភ្នែកឡើងដូចកំពុងទួលភ្នំមួយនៅលើក្បាលរបស់ខ្លួនចឹង គេដកដង្ហើមមួយៗសម្រួលអារម្មណ៍ឈឺចាប់ មុននឹងព្យាយាមកម្រើកខ្លួនងើបអង្គុយ

«នេះថ្ងៃហើយហ្ហេស?» Biu ងាកមើលទៅបង្អួចឃើញថាព្រះអាទិត្យរះឡើងដល់ចុងកំពូលទៅហើយ ទើបរហ័សបែរការចាប់អារម្មណ៍រកមើលមនុស្សក្បត់កាលពីយប់មិញ ប៉ុន្តែគេមិនបានឃើញសូម្បីតែស្រមោលរបស់នាយ

«មនុស្សសម្អុយ!!តែងតែបែបនេះរហូត....!!» រាងតូចគេនិយាយឡើងទាំងខឹង ព្រោះរាល់ដកឱ្យតែធ្វើរឿងនោះហើយនាយមិនដែលគេងកំដរគេនោះទេតែងតែបាត់ស្រមោលរហូត ល្ងាចឡើងទើបបង្ហាញខ្លួន

«ឈឺណាស់..!!មិនដឹងជាមនុស្សប្រុសស្អីទេ អាងតែខ្លួនឯងនៅលើធ្វើគេមិនឈប់ ចង់ឱ្យស្គាល់អារម្មណ៍ត្រូវគេធ្វើមិនឈប់ដល់ហើយ គួរឱ្យខឹងណាស់!អ្ហេ!!តែយើងអាចធ្វើឱ្យគាត់ខឹងចេញផ្សែងតាមត្រចៀកបានដែលតើ!!ចាប់មើលចុះ..» Biu យកដៃទៅទប់ចង្កេះធ្វើការអង្អែលចុះឡើង សុខៗក៏នឹកឃើញវិធីមួយសងសឹកទៅមនុស្សប្រុសម្នាក់ដែលធ្វើឱ្យគេស្ទើរតែដាច់ខ្យល់ស្លាប់កាលពីយប់មិញ Biu ចាប់កាន់ទូរសព្ទមកថតរូបផ្នែកខាងលើដែលមានអ្វីបិទបាំងសូម្បីតែម្តង បង្ហាញរាងកាយម៉ត់រលោងសខ្ចីមានស្នាមក្រហមនឹងស្នាមធ្មេញដុំៗយ៉ាងច្បាស់ មើលទៅវាពិតជាទាក់ទាញតណ្ហាមនុស្សគ្រប់គ្នាដែលបានឃើញវាខ្លាំងណាស់ មិនថាមនុស្សប្រុសឬស្រីនោះទេពួកគេសុទ្ធតែចូលចិត្តមើលរាងកាយស្អាតបែបនេះ

«គួរតែថតត្រង់នេះមួយសន្លឹងទៀតទើបល្អ..!» និយាយចប់ Biu ក៏ទាញទូរសព្ទថតគល់ភ្លៅប្រៀបដូចបណ្តូលចេករបស់គេ លួចញញឹមពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ អ្នកណាប្រាប់ឱ្យមនុស្សប្រុសសម្អុយនោះមិនទទួលខុសត្រូវលើគេធ្វើអី?លើកនេះធ្វើឱ្យដឹងគ្នាម្តង

«គេងលើគ្រែម្នាក់ឯងពិតជារងាខ្លាំងណាស់!!Post!» Biu ចុចសរសេរអក្សរប៉ុន្មានតួនៅលើរូបស៊ិចស៊ីពីរសន្លឹកនោះរួចក៏ Post ចេញទៅតែមិនដល់មួយនាទីផងចំនួនការ Like ក៏បានកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់តែម្តង គ្រប់គ្នានាំគ្នា Likes Comment ចូលចិត្តសឹងតែគ្រប់គ្នា

រឿង Neighbors(ចប់)Where stories live. Discover now