គ្រប់យ៉ាងរបស់នាយតូចមានតែមានតែរាងក្រាស់ប៉ុណ្ណោះដែរអាចមានសិទ្ធនោះ តែបេីអ្នកផ្សេងចង់
ប៉ះពាល់មកលេីកាយតូចដែរនោះបេីមិនស្លាប់ក៏ពិការ
ដែរចាំទុក...« មានតែយើងម្នាក់ប៉ុណ្ណោះដែលអាចប៉ះពាល់គេបានអ្នកផ្សេងគ្មានសិទ្ធទេ» ...
ប្រយោគ នេះធ្វើឲនាយតូចស្រាប់តែនឹកឃើញដល់រឿងកាលនាយទើបតែអាយុ10ឆ្នាំ ចំណែកឯនាយរុយភឹងមានអាយុ20ឆ្នាំហើយជាថ្ងៃដែល អររុយភឹងទៅទទួលហុងអុីចេញពីរៀន...
___________
______« នៅត្រង់នេះក៏ល្អហើយមិនបាច់ហត់យើងរក ! ប៉ាឲយើងមកយកឯងនៅឈរថ្មឹងដល់ណា៎ » មកដល់មុខខ្លោងទ្វារសាលាភ្លាមរុយភឹងក៏ឃើញប្អូនប្រុសខ្លួនឈរអោនមុខចុះក្រោមទាំងស្ងៀមស្ងាត់ គេក៏បម្រុងនិងអូសដៃអ្នកជាប្អូនទៅតែក៏ឈប់ព្រោះសម្លាញ់ខ្លួននិយាយកាត់...
« អាភឹងឈប់សិន ឯងមិនឆ្ងល់ទេអី?ហុងអុីគេអោនមុខចុះក្រោមមិននិយាយរកឯងនិងយើងសូម្បូមួយម៉ាត់ តាមធម្មតាក្មេងនេះមែនបែបនិងទេ » អុីប៉ូកំដរអររុយភឹងមកយកហុងអុី គេសម្រាប់តែចម្លែកចិត្តពេលឃើញក្មេងនេះចេះតែអោនមុខចុះក្រោមមិននិយាយរាក់ទាក់គេដូចរាល់ដង ...
« ងើបមុខឡើង !!» លឺសម្លាញ់ខ្លួននិយាយទើបនាយចាប់អារម្មណ៍និងកាយវិការក្មេងនេះ ទើបប្រាប់ឲក្មេងនេះងើប មុខឡើង តែក្មេងហាក់ស្ទាក់ស្ទើរមិនហ៊ានងើបមុខឲអ្នកជាបងប្រុសមើលឡើយ...
« យើងនិយាយម្ដងទៀត ងើបមុខឡើងភ្លាម!!! » ពេលបងប្រុសខ្លួនសម្រុកខ្លួនខ្លាំងៗបែបនេះទើបគេងើបមុខ ខ្លួនឡើង បង្ហាញឲឃើញស្នាមម្រាមដៃដែលមាននៅលើកថ្ពាល់និងកេមមាត់ដែលមានឈាមតិចៗបូករួមទឹកភ្នែកដែលដក់ជាប់កេមភ្នែក...
« អ្នកណា៎វៃឯង? យើងសួរថាអ្នកណា៎ វៃឯង!!! » អររុយភឹង សម្រុកខ្លាំងៗទៅកាន់ហុងអុីទាមទារចម្លើយចេញពីមាត់ក្មេងតូច ធ្វើឲគេឆ្លើយទាំងសម្លេងញ័រ រដាក់រដុប...
« ខ....ខ្ញុំ.....ខ្ញុំក៏មិនស្គាល់ដូចគ្នាមិត្តខ្ញុំម្នាក់គេនាំខ្ញុំទៅក្រោយសាលាគេថានាំខ្ញុំទៅកន្លែងមួយកន្លែងនោះសប្បាយណាស់ ទើបខ្ញុំទៅតាមគេ តែចុងក្រោយគេនាំខ្ញុំទៅឲពួកបងធំទាំងនោះជំរិតយកលុយ » ហុងអុីរ៉ាយរ៉ាប់ប្រាប់រុយភឹងនិងអុីប៉ូ...