15 .

87 1 0
                                    


អារម្មណ៍ដែរត្រូវគេបំពានលេីរាងកាយ វាពិតជាឈឺចាប់ណាស់ អ្វីដែរឈឺលេីសពីនេះទៅទៀតនោះ អ្នកដែរបានធ្វេីរឿងអាក្រក់ដាក់លេីខ្លួន គឺជាមនុស្សដែរនាយស្រឡាញ់ចេញពីចិត្ត ទោះបីជាគេធ្លាប់មេីលងាយជាន់ឈ្លីយ៉ាងណាក៏ស៊ូទ្រាំអត់ធ្មត់ តែនេះ នេះជាអ្វី...? ហេតុអីក៏គេធ្វេីរឿងស្មោគគ្រោគឥតធម៌មេតាដាក់រូបគេ ..!!?

« ខ្ញុំសួរថាគេម្នាក់នោះនៅឯណា !គេមានសិទ្ធិស្អីធ្វើដាក់ខ្ញុំដ៏ថ្នាក់នេះ » នាយតូចស្រែកសួរទៅស៊ូ អានទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់មិនដាច់ , ស៊ូអានរកតែនិងឃាត់រាងតូចកុំឲនិយាយពាក្យទាំងនេះបន្តទៀតតែ សម្រាប់តែសម្លេងនាយក្រាស់បានបន្លឺឡើង...

« សិទ្ធិជាម្ចាស់រាងកាយឯងនោះអី ! » នាយក្រាស់និយាយព្រមទាំងបោះជំហានម្ដងបន្ដិចៗ មករកនាយតូច ដែលសម្លឹងមកគេទាំងទឹកភ្នែកហូរមិនដាច់

« ស៊ូ អានឯងចេញទៅ » អររុយភឹង

« បាទ! » ក្រោយពីលឺបញ្ជារបស់នាយក្រាស់រួចស៊ូអានក៏ដើរចេញពីបន្ទប់នេះបាត់ដោយមិនភ្លេចបិទទ្វាឲបានត្រឹមត្រូវនោះទេ...

« លោកយកខ្ញុំមកទីណា? លោកមានសិទ្ធស្អី »នាយតូចសួរទៅកាន់នាយក្រាស់ តែនាយបែបជាដាក់ខ្លួនអង្គុយបែរហុងអុីព្រមទាំងកែវភ្នែកគ្មានអារម្មណ៍អ្វីទាំងអស់..

« ផ្ទះផ្ទាល់ខ្លួនរបស់យើង ! ដូចដែលយើងប្រាប់ឯងមុននេះអញ្ចឹងយើងមានសិទ្ធលើរូបរាងកាយឯងទាំងមូល !គ្រប់យ៉ាងនៅលើខ្លួនឯងជារបស់យើង » រុយភឹងនិយាយបណ្ដើរព្រមទាំងយកដៃទៅជូតទឹកភ្នែកនាយតូចដែលហូរបណ្ដើរ....

« តែផ្ដាស់ រាងកាយខ្ញុំជារបស់ខ្ញុំលោកគ្មានសិទ្ធិមកគ្រប់គ្រងវាទេ កន្លងមកវាគ្រប់គ្រាន់ហើយ ខ្ញុំនិងមិនឲលោកមកជាន់ឈ្លីខ្ញុំបន្តទៀតឡើយ អររុយភឹង ខ្ញុំស្អប់លោកខ្លាំងណាស់ » ហុងអីក្រវាស់ដៃនាយក្រាស់ដែលជូតទឹកភ្នែកឲគេចេញ...

« បើឯងនៅមិនទាន់ច្បាស់ទេ ចាំយើងបញ្ជាក់ម្ដងទៀត »និយាយក្រាស់ក៏ដៃចាប់ក្បាលនាយតូចយកមកជិតមុខខ្លួនព្រមទាំងថើបបំបិទមាត់ហុងអុី...

 ✧ស្នាមស្នេហ៍ទឹកភ្នែក🥀✧ Where stories live. Discover now