ពេលដែរឮស៊ាវ ចាននិយាយហេីយនោះ ទាំងសានយ៉ាននិងរុយភឹងគិតលេីសដល់ណាដល់ណីម្លែស
បានជាត្រូវនិយាយព្រមៗគ្នាព្រោះតែការយល់ច្រឡំ
នេះឯង.../ ថាម៉េច?មួយយប់ទល់ភ្លឺ / សានយ៉ាន និងរុយភឹងលាន់មាត់ ដំណាល់គ្នាតែម្ដង នេះមួយយប់ទល់ភ្លឺអញ្ចឹងឬ...
«អ្នកទាំងពីរគិតអីនិង ? ហុងអុីដាក់លំហាត់ឲតានឡានប្អូនប្រុសខ្ញុំធ្វើគេមិនត្រូវទើបហុងអុីដាក់ពិន័យឲគេធ្វើ 100ចប់ ទម្រាំតែធ្វើហើយក៏ទល់ភ្លឺនិងហើយ »ក្រោយពីស្ដាប់ស៊ាវ ចាន់និយាយ សានយ៉ានក៏ដកដង្ហើមធំហាក់ដូចជាធូរចិត្តសម្បើមណាស់..
« អេ៎ៗ អាភឹងវាភ្ញាក់ក៏ត្រូវហើយព្រោះហុងអុីជាប្អូនវា ចុះឯងភ្ញាក់ផ្អើលស្អីដែល » អុីប៉ូសួរទៅសានយ៉ាន...
« ហុងអុី ក៏ដូចជាប្អូនយើងដែល យើងបារម្ភមានអីខុស » ...
« ប្រាកដទេ? » អុីប៉ូសួរសានយ៉ានបញ្ជាក់ ចំណែកឯនាយរុយភឹងវិញគិតតែពីសម្លឹងនាយតូចមិនដាក់ភ្នែក...
« អឺ!ប្រាកដហើយវើុយ » សានយ៉ាន ព្យាយាមឆ្លើយទៅអុីបូទាំងធម្មតាបំផុត តាមពិតគេលួចស្រឡាញ់ក្មេងនេះតាំងពីថ្ងៃដែលជួបលេីកដំបូងម្ល៉េះ...
ពីដំបូងមិនមែនសានយ៉ានលង់ស្រឡាញ់ក្មេងនេះតែម្តងទេ តែក៏ព្រោះតែចិត្តអាណិតដែរកេីតមានឡេីង
ពេលឃេីញរុយភឹងធ្វេីបាបចំពោះមុខ ហេីយការអាណិតនោះក៏ចេះតែកេីនឡេីងៗមិនទ្វេ រហូតដល់នាយចាប់ផ្តេីមប្តូរពីការអាណិតមកជាការលង់ស្រឡាញ់និងហុង
អុីវិញ តេីនាយដឹងទេថាខ្លួនចាប់ផ្តេីមស្រឡាញ់ហុងអុី.?
ចម្លេីយនោះគឺ..នាយដឹងច្បាស់ណាស់ពីទំហំចិត្តដែរស្រឡាញ់នាយតូច.. នាយដឹងច្បាស់ថាវាមិនសំនោះ
ទេដែរធ្លាប់និយាយថា ស្រឡាញ់ហុងអុីត្រឹមតែជាប្អូន
តែបែរជាស្រឡាញ់លេីសពីពាក្យសម្តីដែរនិយាយទៅ
វិញ តេីធ្វេីយ៉ាងមិចទៅបេីនាយមិនអាចហាមចិត្តខ្លួនឯ
ងផងនោះ.. មានតែបណ្តោយតាមនិងសុខចិត្តស្រឡា
ញ់ក្មេងនេះតែម្នាក់ឯងក៏អស់ចិត្តដែរ...។«អឺៗ....»ក្រោយពីលឺសានយ៉ាននិយាយហេីយអុីប៉ូក៏ឆ្លេីយស្រប់តែម្តងព្រោះខ្ជឹលដេញដោលបន្តទៀត តែ
នាយនៅតែសង្ស័យចំពោះសានយ៉ានដ៏ដែល ព្រោះ
ទង្វេីដែរសានយ៉ានបានធ្វេីទៅលេីហុងអុីបញ្ជាក់យ៉ាង
ច្បាស់ថាសានយ៉ានមិនមែនស្រឡាញ់ហុងអុីត្រឹមតែជាប្អូននោះទេ...