ក្រាក់!<< ហុង.......អុី! ហុងអុីដឹងខ្លួនឡើង !បើកភ្នែកឡើង >> គ្រាន់តែទ្វារបន្ទប់ទឹករបើកភ្លាមអ្វីដែលនាយឃើញ គឺនាយឃើញ នាយតូចអង្គុយនៅលើកឥដ្ឋផ្អែកទៅនិងជញ្ជាំងទាំងទឹកមុខស្លេករួមជាមួយកដៃខាងស្ដាំដែលកំពុងហូរឈាមមិនឈប់ អាវដែលមានពណ៌សពពេញទៅដោយឈាមដែលប្រតាក់។
ឃើញស្ថានភាពនាយតូចមិនស្រួល អររុយភឹងគេក៏ប្រញាប់ ប្រញាល់លើបីនាយតូចចេញមកខាងទាំងតក់ក្រហល់។
<< លោកប្រុសតូច! .....>> ស៊ូអានដែលនៅខាងក្រៅពេលឃើញហុងអុីដែលនៅក្នុងដៃនាយក្រាស់សុទ្ធតែឈាមពេញអាវ ព្រមទាំងឃើញទឹកមុខស្លេកស្លាំងដែលសន្លប់មិនមានស្មារតី
<< ឆាប់រៀបចំឡានឲលឿន >> នាយក្រាស់ស្រែកគំហកទៅកាន់ស៊ូអានដើម្បីឲនាយស៊ូអានទៅរៀបចំឡានដើម្បីប្រញាប់យកហុងអុីទៅមន្ទីរពេទ្យ
គ្រាន់តែស៊ូអានរៀបចំឡានហើយភ្លាមរុយភឹងគេក៏មិនបង្អង់យូរទៀតដែលគេក៏ប្រញាប់យកនាយតូចទៅក្នុង នាយថែមទាំងដោះអាវក្រាវខ្លួនយកមករុំនៅកដៃនាយតូចដែលហូរឈាមមិនឈប់។
<< ឯងនិងមិនអីទេហុងអុី ! តិចទៀតដល់មន្ទីរពេទ្យហើយ បើលឿនជាងមុនទៅ >> នាយក្រាស់អោបហុងអុីជាប់នៅក្នុងទ្រង់គេទាំងភ័យទាំងបារម្ភ
/ មន្ទីរពេទ្យ /
• បន្ទប់ សង្រ្គោះបន្ទាន់
អររុយភឹងអង្គុយរងចាំនៅកៅអីទល់មុខបន្ទប់សង្រ្គោះបន្ទាន់ទាំងចិត្តគេអន្ទះសារជាខ្លាំងព្រោះបារម្ភពីនាយតូចដែលនៅខាងក្នុងតើពេលនេះនាយតូចយ៉ាងម៉េចហើយ។
ក្រាក.....~~
<< គេយ៉ាងម៉េចហើយ?! >> គ្រាន់តែលឺសម្លេងបើទ្វារភ្លាមនាយក្រាស់ក៏រហ័សទៅសួរនាំភ្លាម
<< គេផុតពីគ្រោះថ្នាក់ហើយ >>
<< អរគុណណាលោកគ្រូពេទ្យម៉ក ឈិន >> ស៊ូអានពេលដឹងថានាយតូចលែងមានគ្រោះថ្នាក់គេក៏និយាយពាក្យអរគុណជំនួសចៅហ្វាយខ្លួន ,ចំណែកឯងលោកគ្រូពេទ្យសង្ហារម្នាក់នេះវិញគេមានឈ្មោះថា ម៉ក ឈិន ហើយក៏ជាមិត្តភក្តិរបស់នាយក្រាសដូចគ្នា