Episode 1

894 43 0
                                    

រឿងនេះចាប់ផ្ដើមឡើងដំបូងនៅសកលវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

រឿងនេះចាប់ផ្ដើមឡើងដំបូងនៅសកលវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល. ដោយនៅថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលជាលើកដំបូងចំពោះនិស្សិតឆ្នាំទី១ទាំងអស់
និងក៏ជាថ្ងៃដែលនិស្សិតឆ្នាំទី ២ ៣ ៤ ចូលរៀនវិញផងដែល.
មាននិស្សិតៗជាច្រើននាក់បានដើរសំដៅចូលមកទីធ្លាសាលាមានអ្នកខ្លះដើរមកជាក្រុមៗ ហើយមានអ្នកខ្លះទៀតក៏បានដើរមកតែឯង ជាមួយនឹងស្នាមញញឹមនឹងទឹកមុខដ៏សប្បាយរីករាយបូករួមជាមួយនិងសំលេងសើចយ៉ាងក្អាកក្អាយ ដោយមើលទៅពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងការចូលរៀនវិញរបស់ពួកគេ. ចំណែកឯអាកាសធាតុនៅថ្ងៃនេះវិញពិតជាអំណោយផលខ្លាំងណាស់ ដោយព្រះអាទិត្យបញ្ចេញពន្លឺយ៉ាងស្រទន់ដោយធ្វើអោយសីតុណ្ហភាពនៅថ្ងៃនេះ
មិនសូវជាក្ដៅប៉ុន្មានទេ បូករួមជាមួយនឹងខ្យល់បក់រវិចៗ
ដែលធ្វើអោយស្រទាប់ផ្កាដែលរីកនោះជ្រុសធ្លាក់ចុះមក
ដោយសារតែនៅក្នុងរដូវនេះជារដូវផ្ការីកចឹងហើយទើប
ដើមផ្កា cherry ទាំងអស់ដែលមាននៅក្នុងសាលានាំគ្នា
រីកឡើងដំណាល់គ្នា ហើយចំណែកឯស្រទាប់ផ្កាដែលរីកហើយនោះក៏រោយជ្រុសចុះមក ហើយក៏រសាត់រ៉េរាំទៅតាមកំម្លាំងខ្យល់បក់ បង្កើតបានជាទិដ្ឋភាពមួយដ៏សែន
ស្រស់ស្អាត ដែលមើលទៅគួរអោយចង់គយគន់.
ក្រលែកមកមើលកំលោះសង្ហាទាំងពីរនាក់នេះវិញដែលកំពុងតែដើរបណ្ដើរគ្នាបណ្ដើរ និងនិយាយគ្នាលេងបណ្ដើរ ពួកគេកំពុងតែដើរចូលមកទីធ្លាសាលាស្របគ្នាជាមួយនិងនិស្សិតដទៃទៀតដែល តែអ្វីដែលចម្លែកនោះ
គឺឃើញមានមនុស្សម្នារជាច្រើនកំពុងតែនិយាយខ្សឹបខ្សៀវ
នឹងលើកសរសើរអំពីមុខមាត់ដ៏ស្រស់សង្ហារបស់ពួកគេទាំងពីរនាក់. តែសម្រាប់ពួកគេទាំងពីរនាក់នេះវិញគឺគ្មានប្រតិកម្មអ្វីសូមបីតែបន្ទិចធ្វើដូចជាធម្មតា ពីព្រោះវាជាគឺរឿងធម្មតាទៅហើយសម្រាប់ពួកគេទាំងពីរ ដោយសារពួកគេក៏ធ្លាប់ជាប្រុសសង្ហាប្រចាំវិទ្យាល័យផងដែរ ចឹងហើយទើបពួកគេមិនសូវជាខ្វល់អីប៉ុន្មាន. ពួកគេទាំងពីរនាក់មានឈ្មោះថា park sunghoon & park jungsung

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now