---យប់ថ្ងៃដដែល---រាងតូចដើរចាកចេញពីផ្ទះរបស់គេសំដៅទៅកាន់ម៉ាតដែលនៅជិតនោះដើម្បីទិញនំនែកមួយចំនួនទុកមកសម្រាប់ញ៉ាំ នេះវាគឺជារឿងធម្មតាសម្រាប់គេទៅហើយព្រោះអីរាងតូចគេឧស្សាហ៍ចេញទៅក្រៅទិញអីយកមកញុំានៅពេលយប់ខ្លាំងណាស់ ។
រាងតូចគេដើរបណ្ដើរនិងច្រៀងលេងបណ្ដើរតែម្នាក់ឯងខណៈពេលដែលខ្លួនគេកំពុងដើរសំដៅទៅកាន់ម៉ាតដែលខ្លួនចង់ទៅនោះ ។ បន្ទាប់ពីបានដើរអស់មួយស្របក់មករាងតូចក៏បានមកដល់ខាងមុខម៉ាតដែលខ្លួនចង់មកភ្លាម ។
រាងតូចគេដើរសម្លឹងរកមើលមួយជុំនៅខាងក្នុងម៉ាកនោះដើម្បីរកមើលរបស់មួយចំនួនដែលខ្លួនគេចង់បាន។ក្រោយពីបានរកមើលរបស់ដែលខ្លួនឯងចង់បានរួចហើយមករាងតូចក៏បានយកពួកវាយកមកអោយគេគិតលុយភ្លាមតែម្ដង ។
រាងតូចគេបានដើរចាកចេញពីខាងក្នុងម៉ាតចេញមកខាងក្រៅខណៈពេលដែលខ្លួនគេកំពុងតែរវល់ហែកកញ្ចប់ការ៉េមដើម្បីយកមកញ៉ាំ ស្របពេលនោះដែរដោយសារតែរាងតូចគេមិនបានមើលផ្លូវដូច្នេះហើយទើបធ្វើឲ្យគេជ្រុលខ្លួនទៅបុកជាមួយនឹងសិស្សសកលវិទ្យាល័យដូចគ្នាមួយក្រុមដែលមកពីសាលាផ្សេងដែលនៅក្បែរនេះ បណ្ដាលឱ្យការ៉េមដែលនៅក្នុងដៃរបស់រាងតូចនោះប្រឡាក់ទៅលើអាវរបស់និស្សិតប្រុសម្នាក់ដែលមានរាងខ្ពស់ជាងគេនោះ ។
Sunoo : " សុំទោសៗឱ្យខ្ញុំសុំទោសផង "
រាងតូចគេនិយាយយ៉ាងញាប់ស្អេកចេញមកនិងទាំងមិនហ៊ានសូម្បីតែសម្លឹងមុខចំទៅកាន់សិស្សប្រុសម្នាក់នោះ ក្រោយពីឃើញស្នាមប្រឡាក់ដែលនៅលើអាវរបស់គេរួចមក ។🙎 : " ចង្រៃយ៎ នេះឯងដើរអត់ភ្នែកទេហ្អាស "
រាងក្រាស់សម្លឹងមើលអាវរបស់ខ្លួនដែលប្រឡាក់ដោយការ៉េមនោះ រួចគេក៏ងាកមកស្ដីឲ្យរាងតូចជាមួយនិងសំឡេងធំរបស់គេដែលពោរពេញទៅដោយភាពខឹងសម្បារ ។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon