Episode 20

219 24 2
                                    

---អតីតកាល5ថ្ងៃមុន---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

---អតីតកាល5ថ្ងៃមុន---

រាងតូចsunooគេបាននឹងកំពុងតែឈររៀបរយខ្លួនរបស់គេនៅពីមុខកញ្ចក់ក្នុងបន្ទប់ទឹកសាលា មុនពេលដែលគេត្រៀមហ្នឹងចាកចេញត្រឡប់ទៅកាន់ថ្នាក់រៀនវិញ។ប៉ុន្តែស្របពេលជាមួយគ្នានោះដែរសំឡេងនៃការសន្ទនាគ្នារវាងនិស្សិតប្រុសពីរនាក់ក៏បានបន្លឺឡើងនៅក្បែរនោះ មកប៉ះទៅនឹងត្រចៀករបស់រាងតូច ដែលអាចធ្វើឲ្យគេទទួលដឹងបានថានិស្សិតប្រុសទាំងពីរនាក់ដែលកំពុងសន្ទនាគ្នានោះគឺជានរណា ហើយការសន្ទនារវាងពួកគេទាំងពីរនាក់នោះគឺចង់និយាយអំពីអីបាន។

Jay : " នែយ៉ាងម៉េចហើយរឿងពួកឯងទាំងពីរនាក់ម្សិលមិញ "

Sunghoon : " មានយ៉ាងម៉េច គឺមិនរលូនតាមអីដែលគ្រោងទុកហ្នឹងហើយ "

Jay : " ហើយម៉េចបានជាមិនរលូន ឯងមានបានធ្វើតាមអីដែលយើងប្រាប់អត់ ? "

Sunghoon : " ធ្វើហើយប៉ុន្តែសំណាងដូចជាមិននៅខាងយើងសោះ អីដែលយើងប៉ងឱ្យវាកើតវាបែរទៅជាមិនកើតហើយអីដែលយើងប៉ងកុំឱ្យវាកើតវាបែរទៅជាកើតឡើងទៅវិញ ហឺស "
ក្រោយពីនិយាយចប់រាងក្រាស់គេក៏ព្រលែងដង្ហើមធំមួយចេញមក ។

Jay : " នែកុំទាន់អស់សង្ឃឹមអី ឯងនៅមានឱកាសច្រើនទៀតព្យាយាមបន្តិចទៀតទៅ "

Sunghoon : " សង្ឃឹមថាមិនហួសពេលសម្រាប់យើងទៅចុះ "

Jay : " យើងថាពួកឯងទាំងពីរនាក់គឺជាគូរនឹងគ្នាច្បាស់ណាស់។ឯងសាកគិតទៅមើលមានរឿងចៃដន្យបែបនេះដែរហេស ចៃដន្យទើបជួបគ្នាម្សិលមិញ ចៃដន្យមករៀននៅសាលាជាមួយគ្នា ហើយចៃដន្យអីរៀននៅថ្នាក់ជាមួយគ្នាទៀត។ សាកគិតទៅមើលថារឿងចៃដន្យបែបនេះវាងាយនឹងកើតមានឡើងដែលហេស "

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now