Episode 22

181 24 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

កន្លងទៅមួយប្រព្រិចភ្នែករដូវស្លឹកឈើជ្រុសក៏បានឈានជើងចូលមកដល់ ពេលវេលាគឺពិតជាដើរលឿនដូចអ្វីដែលមនុស្សគ្រប់គ្នាបាននិយាយពិតមែនមិនខុសទេ។អ្វីៗគ្រប់យ៉ាងនៅលើលោកនេះតែងតែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែលើកលែងតែសេចក្ដីស...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


កន្លងទៅមួយប្រព្រិចភ្នែករដូវស្លឹកឈើជ្រុសក៏បានឈានជើងចូលមកដល់ ពេលវេលាគឺពិតជាដើរលឿនដូចអ្វីដែលមនុស្សគ្រប់គ្នាបាននិយាយពិតមែនមិនខុសទេ។អ្វីៗគ្រប់យ៉ាងនៅលើលោកនេះតែងតែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែលើកលែងតែសេចក្ដីស្រឡាញ់របស់មនុស្សដែលមានឲ្យទៅកាន់គ្នាទៅវិញទៅមកមួយតែប៉ុណ្ណោះដែលមិនចេះប្រែប្រួលឬក៏សាបរលាបទៅណានោះគឺមានតែកើនឡើងទ្វេជាលំដាប់ ប្រៀបបីដូចជាក្ដីស្រលាញ់ដែររាងក្រាស់sunghoonបានប្រគល់ទៅឲ្យរាងតូចsunooអញ្ចឹង ទោះបីជាពេលវេលាកន្លងទៅលឿនយ៉ាងណាក៏ដោយក៏ក្ដីស្រឡាញ់ដែលគេមានឲ្យគ្នាទៅវិញទៅមកនោះគឺនៅតែស្ថិតស្ថេរដូចជាថ្ងៃដំបូងដែលពួកគេមានឲ្យគ្នាអញ្ចឹង ។

ក្រោយទាក់ទងគ្នាបានរយៈពេល 3 ខែរួចមកអ្នកទាំងពីរមិនដែលបង្កជម្លោះឬក៏ភាពរកាំរកុះនិងគ្នាម្ដងណាឡើយ នេះគឺព្រោះតែពួកគេជឿទៅលើគ្នាទៅវិញទៅមក ជឿទៅលើមនុស្សដែលខ្លួនគេស្រឡាញ់ ជឿទៅលើបេះដូងរបស់ពួកគេរៀងៗខ្លួន ។ នេះហើយជាអ្វីដែលគួរស្នេហ៍ទាំងអស់ត្រូវតែមានឱ្យគ្នាទៅវិញទៅមក កុំឲ្យតែភាពប្រច័ណ្ឌនិងភាពមិនទុកចិត្តគ្នានោះមកធ្វើជារនាំងបាំងមុខ រហូតដល់មិនស្គាល់ថាអ្វីជាហេតុអ្វីជាផលបង្កឲ្យមានជម្លោះបែកបាក់ព្រាត់ប្រាស់ពីរគ្នា ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now