Episode 19 (សារភាព)

235 26 0
                                    

បន្ទាប់ពីតាំងអារម្មណ៍ខ្លួនឯងបាននឹងនរហើយមក រាងតូចគេស្ទុះរើរខ្លួនរបស់គេចេញពីការអោបមកវិញ។ ដោយនៅពេលនេះគេរកនឹកធ្វើអីមិនត្រូវនោះទេព្រោះតែខ្មាសអៀននឹងរាងក្រាស់ទៅនឹងទង្វើដែលខ្លួនគេបានធ្វើមុននេះ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


បន្ទាប់ពីតាំងអារម្មណ៍ខ្លួនឯងបាននឹងនរហើយមក រាងតូចគេស្ទុះរើរខ្លួនរបស់គេចេញពីការអោបមកវិញ។ ដោយនៅពេលនេះគេរកនឹកធ្វើអីមិនត្រូវនោះទេព្រោះតែខ្មាសអៀននឹងរាងក្រាស់ទៅនឹងទង្វើដែលខ្លួនគេបានធ្វើមុននេះ ។

Sunoo : " គឺ......អោយខ្ញុំសុំទោសផងដែលខ្ញុំស្ទុះទៅអោបលោកអម្បាញ់មិញនេះ "

Sunghoon : " បាទ មិនអីទេខ្ញុំពេញចិត្ត "
រាងក្រាស់គេនិយាយចេញមកទាំងញញឹម ។

Sunoo : " នេះលោកថាម៉េចមិញ "
រាងតូចគេសួរទាំងឆ្ងល់ ។

Sunghoon : " អ៎ គ្មានអីទេ កុំទុកក្នុងចិត្តអី "
រាងក្រាស់គេនិយាយបង្វែរពាក្យដែលខ្លួនគេបាននិយាយអម្បាញ់មិញនោះភ្លាមតែម្ដង ។

Sunghoon : " តែថាsunooមានរឿងអីមែនទេ? ម៉េចបានជាមើលទៅដូចជាទើបនឹងរត់គេចខ្លួនចេញពីអ្នកណាមកអញ្ចឹង ? "

Sunoo : " អរ គឺ...គឺគ្មានអីទេ។ លោកកុំបារម្ភអី "
រាងតូចគេជ្រើសរើសការកុហកជំនួសឲ្យការប្រាប់ពីរឿងហេតុដែលបានកើតឡើងទៅកាន់រាងក្រាស់ ។

Sunghoon : " ច្បាស់ហើយហេសថាគ្មានអីកើតឡើងនោះ "
រាងក្រាស់ឱនមុខរបស់គេមកជិតរាងតូចរួចគេក៏សួរទាំងទឹកមុខសង្ស័យ ។

Sunoo : " អឹម គ្មានអីកើតឡើងពិតមែន "
រាងតូចឆ្លើយតបទៅវិញស្របពេលដែលកែវភ្នែកទាំងគូររបស់គេកំពុងសម្លឹងមើលទៅរាងក្រាស់ ។

Sunghoon : " okay "
រាងក្រាស់សម្លឹងមើលទៅកែវភ្នែករបស់រាងតូចដើម្បីចង់ដឹងថាតើពាក្យដែលរាងតូចនិយាយអម្បាញ់មិញនេះគឺជាការពិតឬអត់ រួចមកគេក៏ងក់ក្បាលយល់ព្រមតែម្ដង ។

Sunoo : " អឹម.......បើលោកមិនយល់ថារំខានទេនោះ ខ្ញុំអាចសុំអោយលោកជួយជូនខ្ញុំទៅផ្ទះបន្តិចបានអត់ ? "
រាងតូចគេស្ទាក់ស្ទើរនិងនិយាយទៅកាន់រាងក្រាស់ព្រោះថាគេមិនដែលធ្វើបែបនេះពីមុនមកនោះទេ ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now