Episode 15

236 26 0
                                    

បន្ទាប់ពីរាងតូចបានញ៉ាំស៊ុបរបស់គេ ហើយនឹងលេបថ្នាំរួចរាល់ហើយមក រាងក្រាស់គេក៏បានប្រមូលចានដែលប្រឡាក់ទាំងអស់នោះយកទៅលាងសម្អាតរួចគេក៏តម្រាបពួកវាទុកវិញទៅក្នុងទូដាក់ចានយ៉ាងមានរបៀបរៀបរយ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

បន្ទាប់ពីរាងតូចបានញ៉ាំស៊ុបរបស់គេ ហើយនឹងលេបថ្នាំរួចរាល់ហើយមក រាងក្រាស់គេក៏បានប្រមូលចានដែលប្រឡាក់ទាំងអស់នោះយកទៅលាងសម្អាតរួចគេក៏តម្រាបពួកវាទុកវិញទៅក្នុងទូដាក់ចានយ៉ាងមានរបៀបរៀបរយ ។

Sunoo : " ខ្ញុំគិតថាលោកគួរតែត្រឡប់ទៅវិញហើយ។អរគុណដែលបានមកមើលថែខ្ញុំពេញមួយថ្ងៃបែបនេះ។ "
រាងតូចគេនិយាយទៅកាន់រាងក្រាស់ដែលកំពុងតែរៀបចំចានដាក់ចូលទៅក្នុងទូដាក់ចាននោះ ក្រោយពីខ្លួនបានក្រឡេកមើលទៅកាន់នាឡិកាដែលភ្ជួរជាប់នៅលើជញ្ជាំងក្នុងផ្ទះរបស់ខ្លួនរួចមក ។ ក៏ឃើញថាពេលនេះម៉ោង 6 ជាងជិត 7 ទៅហើយៗចំណែកឯមេឃនៅខាងក្រៅវិញគឺថាងងឹតសូន្យសុងតែម្ដង ។ ដូច្នេះហើយទើបរាងតូចប្រាប់ទៅកាន់រាងក្រាស់ឲ្យគេត្រឡប់ទៅផ្ទះរបស់គេវិញព្រោះរាងតូចគេខ្លាចថាអ្នកផ្ទះរបស់រាងក្រាស់នឹងបារម្ភពីគេនៅពេលដែលគេទៅផ្ទះវិញរាងយប់បែបនេះ ។

Sunghoon : " មិនអីនោះទេ ។ ប៉ុន្តែខ្ញុំបានតេទៅប្រាប់អ្នកផ្ទះរបស់ខ្ញុំរួចរាល់ហើយថាយប់នេះខ្ញុំសុំគេងនៅផ្ទះមិត្តភក្កិមួយយប់ ។ ដូច្នេះហើយយប់នេះខ្ញុំអត់ត្រឡប់ទៅផ្ទះវិញទេ "
រាងក្រាស់គេក៏បានងាកមកនិយាយជាមួយនឹងរាងតូចតែម្ដងបន្ទាប់ពីគេបានធ្វើកិច្ចការរបស់គេហើយរួចរាល់មក ។

Sunoo : " នេះលោកចង់បានន័យថាលោកនឹងគេងនៅទីនេះយប់នេះហេស? "
រាងតូចគេនិយាយទាំងភ្ញាក់ផ្អើលឡើងមកភ្លាមក្រោយពីឮសំដីរបស់រាងក្រាស់គេនិយាយអម្បាញ់មិញនេះមក។

Sunghoon : " អឹម ត្រូវហើយ "

Sunoo : " តែ...តែខ្ញុំពិតជាមិនអីពិតមែនលោកក៏ឃើញដែរ លោកមិនចាំបាច់ធ្វើដល់ថ្នាក់នេះក៏បាន "
រាងតូចគេនិយាយឡើងមកភ្លាមព្រោះគេគិតថារាងក្រាស់គេនៅបារម្ភពីសភាពជម្ងឺរបស់ខ្លួននៅឡើយ ដូចច្នេះហើយទើបគេចង់គេងនៅទីនេះនោះ ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now