***ថ្ងៃថ្មី***
ព្រឹកប្រលឹមព្រះអាទិត្យបញ្ចេញពន្លឺយ៉ាងចែងចាំមកលើ
ភពផែនដី។ ពន្លឺរបស់ព្រះអាទិត្យបានចាំងចូលមកក្នុង
បន្ទប់របស់ក្មេងម្នាក់ដែលកំពុងតែដេកយ៉ាងលង់លក់
នៅលើគ្រែជាមួយនិងពូកដ៏ទន់ល្មើយរបស់គេ ពន្លឺព្រះ
អាទិត្យបានចាំងមកលើភ្នែករបស់ក្មេងប្រុសម្នាក់នោះ
និងបានធ្វើអោយគេភ្ញាក់ពីដំណេក។ គេក្រោកឡើងទាំង
មមើលមមាយសំលឹងទៅជុំវិញបន្ទប់ទាំងទឹកមុខដូចជា
អស់កម្លាំងខ្លាំងណាស់ រំពេចនោះក៏ស្រាប់តែនាឡិកាក៏
បានរោទ៍ឡើង គេងើបពីគ្រែគេងរួចសំដៅទៅចុចបិទនិង
រៀបចំគ្រែរបស់គេយ៉ាងមានរបៀបរៀបរយ និងសំដៅទៅ
បន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅសាលា ១០នាទីក្រោយមក
គេក៏បានរៀបចំខ្លួនរួចរាល់ និង ចុះមកក្រោមដើម្បីធ្វើអាហារពេលព្រឹកញុំ។
កំពុងតែញ៉ាំសុខៗៗ សំលេងសារក៏លោតឡើងនៅលើទូរស័ព្ទរបស់គេ គេក៏ចុចមើលក៏ឃើញថាជាមិត្តសម្លាញ់
របស់គេ jungwon ផ្ញើសារមកគេJungwon : " ឯងចេញមកនៅ យើងទៅជិតដល់សាលាហើយ...កុំយឺតអោយសោះវឺយ... "
ក្រោយមើលសាររួចគេក៏តបទៅមិត្តភក្តិរបស់គេវិញភ្លាមតែម្ដង
( .... ) : " អឺយើងចេញទៅហើយ "
ក្មេងប្រុសដែលនិយាយនេះគឺជាsunooនិងអែង ក្រោយញុំអាហារពេលព្រឹករបស់គេរួច គេក៏ស្រវ៉ាកាតាបយកមកស្ពាយនិងរត់ចេញពីផ្ទះរបស់គេយ៉ាងលឿនដើម្បីទៅ
សាលាព្រោះដោយសារតែខ្លាចយឺតដូចម្សិលមិញទៀត។***Skip***
ក្រោយមកដល់សាលានិស្សិតទាំងអស់ក៏បាននាំគ្នាចូល
ទៅក្នុងថ្នាក់អង្គុយតាមកន្លែងរៀងៗខ្លួនរួមទាំងsunoo &
Jungwon & sunghoon & jay ផងដែរ ក្រោយអង្គុយបានមួយសន្ទុះលោកគ្រូក៏បានមកដល់ និង បានចាប់ផ្ដើមបង្រៀនពួកគេតែម្ដង ។
ក្រោយរៀនបានមួយម៉ោងកន្លះមកសំលេង🔔ក៏រោទ៍
ឡើង។ និស្សិតទាំងអស់ក៏បាននាំគ្នាទៅញុំអីនៅឯកង់ទីន ហើយអ្នកខ្លះទៀតក៏នៅអង្គុយនិយាយគ្នាលេងនៅក្នុងថ្នាក់ដដែល។
ក្រលេកទៅមើលJungwon និង sunoo វិញ jungwon ដោយសារតែគេប្រញ៉ាប់មកសាលាពេកព្រឹកមិញ ទើបគេមិនបានញុំបាយព្រឹក ហើយពេលនេះពោះរបស់គេគឺ
កំពុងតែកូរគ្រ៊ួគៗៗតែម្ដង គេងាគទៅបបួសsunooដើម្បីទៅញុំបាយជាមួយគេនៅឯកង់ទីន។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon