Episode 16

215 26 2
                                    

---ថ្ងៃថ្មី---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


---ថ្ងៃថ្មី---

នាវេលាម៉ោង 6:00 ព្រឹកគឺជាពេលដែលមនុស្សម្នាទាំងអស់នៅលើភពផែនដីនេះ ពួកគេក្រោកឡើងពីដំណេកដើម្បីនឹងរៀបចំខ្លួនទៅបំពេញភារកិច្ចទៅតាមតួនាទីរបស់ពួកគេរៀងៗខ្លួន និងអ្នកខ្លះទៀតក៏ទៅប្រកបកិច្ចការងារមួយចំនួនដែលពួកគេតែងតែប្រព្រឹត្តជារៀងរាល់ថ្ងៃនោះដើម្បីចិញ្ចឹមក្រពះ។ ដោយនៅក្នុងនោះក៏មានវត្តមានរាងតូចហើយនិងរាងក្រាស់របស់ពួកយើងផងដែរ ។

Sunoo : " រួចហើយៗ តោះពួកយើងឆាប់ទៅ "
សំឡេងដែលនិយាយនេះគឺចេញមកពីរាងតូចខណៈពេលដែលគេកំពុងតែរត់ចេញមកពីក្នុងបន្ទប់គេងរបស់ខ្លួនក្រោយពីគេបានរៀបចំខ្លួនហើយរួចរាល់មក ។

Sunghoon : " រួចហើយហេស "
សំឡេងដ៏ស្រទន់ដែលចេញមកពីរាងក្រាស់បានសួរទៅកាន់រាងតូច ។

Sunoo : " hmm...ហើយៗតោះពួកយើងឆាប់ទៅៗ "

Sunghoon : " okay តោះ "

បន្ទាប់ពីរៀបចំខ្លួនហើយរួចមកពួកគេទាំងពីរក៏បានរួសរាន់ធ្វើដំណើរចាកចេញទៅ។ថ្ងៃនេះរាងតូចគេសុំដោយសារឡានរាងក្រាស់មកជាមួយដែរ។ដូច្នេះហើយទើបគេសម្រេចចិត្តថានិងចេញទៅសាលាទាំងព្រឹកព្រលឹមបែបនេះ។ព្រោះរាងតូចគេមិនចង់ឲ្យអ្នកដទៃទៀតដែលនៅក្នុងសាលានោះ យល់ច្រលំពីទំនាក់ទំនងរវាងពួកគេទាំងពីរ ហើយយកវាទៅនិយាយខ្សឹបខ្សៀវគ្នានោះឡើយ ។

---ថ្នាក់រៀន---

ក្រោយពីបានបញ្ចប់ថ្នាក់រៀនគោលដែលទាក់ទងទៅនឹងជំនាញរបស់ពួកគេអស់រយៈពេល 2 ម៉ោងហើយមក ។សិស្សគ្រប់គ្នាដែលនៅក្នុងថ្នាក់ទាំងអស់ក៏មានពេលសម្រាកប្រហែលជា 15 នាទី មុនពេលដែលថ្នាក់រៀនបន្ទាប់ត្រូវបានចាប់ផ្ដើម ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now