Episode 7

345 38 0
                                    

***ព្រឹកថ្ងៃថ្មី***

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

***ព្រឹកថ្ងៃថ្មី***

នាវេលាព្រឹកប្រលឹមម៉ោងប្រហែលជា 6 ព្រះអាទិត្យ
បានរះឡើងបញ្ចេញពន្លឺរស្មីរបស់ខ្លួនយ៉ាងចែងចាំងស្រោចស្រប់លើភពផែនដី ពន្លឺរបស់ព្រះអាទិត្យបានចាំងជះឆ្លុះចូលមកតាមកញ្ចក់បង្អួចថ្លាចូលមកក្នុងបន្ទប់របស់រាងតូចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើគ្រែ ។
ភ្លាមៗនោះសំលេងទូរស័ព្ទរោទ៍ក៏បានបន្លឺឡើង ដោយវាប្រៀបបីបានដូចជាម៉ោងរោទ៍ដែលដាស់រាងតូចដែលកំពុងតែគេងលក់នោះអោយភ្ញាក់ពីដំណេកអញ្ចឹង ។
សំលេងទូរស័ព្ទរោទ៍នៅតែបន្តរោទ៍ឡើងជារឿយៗ ហើយនៅទីបំផុតវាក៏បានធ្វើអោយរាងតូចដែលកំពុងតែដេកលង់លក់នោះ ភ្ញាក់ឡើងផងដែរ។ រាងតូចយកដៃរាវរកទូរស័ព្ទដែលនៅខាងលើក្បាលគ្រែគេងរបស់ខ្លួន ទាំងដែលភ្នែកនៅមិនទាន់បើកនៅឡើយ។

Sunoo : " អាលូ "
រាងតូចនិយាយទៅកាន់អ្នកដែលបានខលមកខ្លួនទាំងសំឡេងខ្សោយ ព្រោះថានៅពេលនេះគេនៅមិនទាន់ស្វាងពីការគេងនៅឡើយទេ។

📱: " អាលូ...Sunooមែនទេ នេះមីងណា ជាម៉ាក់របស់ jungwon "

ភ្លាមនោះរាងតូចsunooក៏បានបើកភ្នែកធំរួចក៏ស្ទុះងើបឡើងមកអង្គុយតែម្ដង ក្រោយពេលដឹងថាអ្នកដែលខលមកខ្លួនជាម៉ាក់របស់ jungwon ។

Sunoo : " បាទអ្នកមីង អ្នកមីងមានធុរះអីដែល បានជាខលមកក្មួយទាំងព្រឹកប្រលឹមបែបនេះ? "

📱: " សុំទោសណាដែលរំខានក្មួយទាំងប្រលឹប តែមីងមានធុរៈមួយចង់ពឹងក្មួយ ក្មួយជួយសុំច្បាប់អោយ
Jungwonមួយថ្ងៃផង ថ្ងៃនេះគេមិនបានទៅរៀនទេ
ដោយសារតែគេមិនសូវស្រួលខ្លួន "

Sunoo : " គេកើតអីមែនទេអ្នកមីង?ធ្ងន់ធ្ងរទេ? "

📱 : " អរមិនមានអីធ្ងន់ធ្ងរទេ ក្មួយកុំបារម្ភអី គេគ្រាន់តែផ្ដាសាយតិចតួចប៉ុណ្ណោះ ប្រហែលជាមកពីម្សិលមិញគេចេញទៅខាងក្រៅដើរលេង ហើយប៉ះនិងខ្យល់ត្រជាក់ហើយ ទើបផ្ដាសាយអញ្ចឹង "

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now