Episode 6

313 34 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


***រសៀលថ្ងៃអាទិត្យ***

កន្លងទៅជាច្រើនថ្ងៃ ថ្ងៃដែលណាត់ជួបក៏បានមកដល់។
រសៀលម៉ោង៣:២០នាទីរាងក្រាស់ទាំងពីរបានធ្វើដំណើរតាមផ្លូវមកទទួលរាងតូចតាមការសន្យា រាងក្រាស់ jay ធ្វើដំណើរតាម location ដែលរាងតូច jungwon ផ្ញើអោយ មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់ខាងមុខផ្ទះរបស់រាងតូច ។
ចំណែកឯរាងតូចjungwon វិញគេបាននឹងកំពុងតែអង្គុយនៅក្នុងសួនច្បារខាងមុខផ្ទះរបស់គេដើម្បីរងចាំរាងក្រាស់មកទទួល ។ រាងតូចរៀបចំខ្លួនរបស់គេហើយរួចរាល់តាំងពីយូរមកម្លេសព្រោះគេមិនចង់អោយអ្នកដទៃចាំគេនោះទេ ភ្លាមនោះសំលេងកន្ដឹងក៏បានបន្លឺឡើងដែលបញ្ជាក់ថា jay គេបានមកដល់ហើយ មិនរង់ចាំយូររាងតូចក៏បានដើរចេញពីសួរច្បារសំដៅទៅរករាងក្រាស់ដែលនៅខាងក្រៅតែម្តង។
Jay ឈរចុចកន្ដឹងនៅខាងមុខផ្ទះរាងតូចបណ្ដើរ និង
ខំអឺតរកមើលរាងតូចពីខាងក្រៅបណ្ដើរ រំពេចនោះគេក៏ក្រលៀសភ្នែកទៅឃើញរាងតូចកំពុងតែរត់ចេញមក។

ក្រោយពីរាងតូចដើរចេញមក jayគេឈរភ្លឹកសំលឹងមើលរាងតូចដោយមិនដាក់ភ្នែកសោះ ព្រោះគេភ្លឹកនឹង សម្រស់របស់រាងតូច ហើយណាមួយវាក៏ជាលើកទីមួយផងដែលៗរាងក្រាស់ឃើញរាងតូចក្នុងសំលៀកបំពាក់សាមញ្ញបែបនេះក្រៅពីឯកសណ្ឋានសិស្ស ។
ក្រោយឃើញបែបនេះរាងតូច ក៏រាងឆ្ញល់ក្នុងចិត្តបន្ទិចដែលពេលដែលឃើញរាងក្រាស់សំលឹងមើលមុខខ្លួនមិនដាក់ភ្នែកបែបនេះ។

Jungwon : " មុខខ្ញុំប្រលាក់អីមែនទេ? "
និយាយរួចរាងតូចក៏យកដៃស្ទាបមុខរបស់ខ្លួន។

Jay : " អោះគ្មានទេ..." " តែថាJungwon ថ្ងៃនេះស្អាតខ្លាំងណាស់ស្អាតជាងរាល់ដងទៅទៀត"

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now