Episode 25

201 24 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(2023 . 06)

---ពេលព្រឹក---

ក្រៅពីការរៀបចំអាហារពេលព្រឹកសម្រាប់រាងក្រាស់ហើយនិងប្រអប់បាយថ្ងៃសម្រាប់គេរួចមក កិច្ចការងារបន្ទាប់ដែលរាងតូចតែងតែធ្វើជារៀងរាល់ថ្ងៃនោះគឺ បោសជូតសម្អាតផ្ទះ ប្រមូលខោអាវ ស្រោមពូកស្រោមខ្នើយយកទៅបោកគក់ រៀបចំចង្ក្រានបាយឲ្យមានរបៀបរៀបរយ និងព្រមទាំងត្រួតពិនិត្យមើលរបស់មួយចំនួនដែលត្រូវទិញយកមកដាក់បន្ថែមនៅក្នុងផ្ទះនិងនៅក្នុងទូទឹកកកថែមទៀតផង ទាំងអស់នេះហើយគឺជាការងារដែលរាងតូចតែងតែធ្វើជាប្រចាំនោះ ព្រោះថាក្រៅពីការងារទាំងអស់នេះ គឺគេមិនមានការងារអ្វីដែលត្រូវធ្វើទៀតនោះឡើយ។

Sunoo : " អស់ទៀតហើយអ្ហេស "
រាងតូចគេនិយាយទាំងធុញចេញមក ក្រោយពីឃើញរបស់របរដែលខ្លួនបានទិញមកកាលពីប៉ុន្មានថ្ងៃមុននោះត្រូវបានអស់ពីក្នុងទូរទឹកកក ។

Sunoo : " ថ្ងៃនេះត្រូវទៅផ្សារទៀតហើយទើបបាន "

ក្រោយពីនិយាយចប់រាងតូចក៏បានដើរទៅប្រមូលកែវដែលប្រឡាក់ពីលើតុអាហារ យកមកលាងសម្អាតនឹងរៀបចំទុកដាក់ឲ្យមានរបៀបរៀបរយឡើងវិញ មុននឹងខ្លួនចាកចេញទៅផ្សារដើម្បីទិញរបស់ដែលខ្លួនត្រូវការនោះ។

ខណៈពេលដែលរាងតូចកំពុងតែកាន់កែវដែលប្រឡាក់ទាំងអស់នោះយកមកលាងសម្អាត ដោយសារតែមិនបានប្រយ័ត្នរាងតូចក៏បានធ្វើឲ្យកែវដែលនៅក្នុងដៃរបស់គេនោះរបូតជ្រុះធ្លាក់ចេញពីក្នុងដៃរបស់គេភ្លាមតែម្ដងទៅលើឥដ្ឋ ដែលវាបានធ្វើឲ្យអំបែងជាច្រើនបំណែកត្រូវបានខ្ទៀតរាយប៉ាយពេញនិង។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now