---ព្រឹកថ្ងៃថ្មីនៅកងទីន---
សំឡេងស្រែកមួយដែលបញ្ជាក់ពីភាពភ្ញាក់ផ្អើលបានបន្លឺឡើងមកនៅក្នុងហ្វូងនិស្សិតជាច្រើននាក់ដែលកំពុងតែស្រស់ស្រូបអាហារពេលព្រឹករបស់ពួកគេនៅក្នុងកង់ទីននោះ ដែលសំឡេងមួយនោះវាបានធ្វើឲ្យមនុស្សម្នាដែលនៅជុំវិញនោះភ្ញាក់ផ្អើលហើយងាកសម្លឹងទៅកាន់ម្ចាស់នៃសំឡេងស្រែកដល់ឮអម្បាញ់មិញនោះភ្លាមតែម្ដង ។
Jungwon : " ថាម៉េច "
រាងតូចគេភ្លាត់សំឡេងនិយាយខ្លាំងៗទាំងភ្ញាក់ផ្អើលចេញមក ។ក្រោយឃើញថាមនុស្សម្នាដែលនៅជុំវិញខ្លួននោះកំពុងតែងាកសម្លឹងមកកាន់ខ្លួនដោយក្រសែភ្នែកងឿងឆ្ងល់រួចមក រាងតូចក៏ទម្លាក់សំឡេងរបស់គេចុះមកវិញភ្លាម ។ ហើយក៏ងាកមកនិយាយជាមួយនឹងមិត្តរបស់គេបន្តទៀត ។
Jungwon : " នេះពួកឯងទាំងពីរជាសង្សារហ្នឹងគ្នាហើយហេស "
រាងតូចសួរទៅកាន់sunooដែលជាមិត្តរបស់គេ ។Sunoo : " អឹម "
រាងតូចគេឆ្លើយទាំងងក់ក្បាលយល់ព្រម ។Jungwon : " តាំងពីពេលណាមក ? "
Sunoo : " យប់មិញនេះឯង "
Jungwon : " មិនមែនទេ យើងចង់សួរថាពួកឯងទាំងពីរមានចិត្តឲ្យគ្នាតាំងពីអង្កាល់ណាមក "
Sunoo : " មួយអាទិត្យមុន "
Jungwon : " ហ្ហស យើងជឿឯងហើយsunoo មាត់សុទ្ធតែនិយាយថាមិនចាប់អារម្មណ៍មិនខ្វល់តែមើលពេលនេះចុះ "
Sunoo : " អ្នកណាទៅដឹងទៅថាវាក្លាយជាបែបនេះនោះ "
Jungwon : " តែយ៉ាងណាក៏ជួយត្រេកអរឯងដែរទីបំផុតមិត្តរបស់យើងលក់ដាច់ហើយ។ មិត្តដែលភ្នែកស្អុយមិនដែលមើលឃើញនរណាម្នាក់ចូលភ្នែកនោះពេលនេះមានគូរនឹងគេហើយ "
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon