*** ព្រឹកម៉ោង ៦ : ៣០ ***
នាព្រឹកថ្ងៃថ្មី ថ្ងៃនេះរាងតូចបានធ្វើដំណើរចាកចេញ
ពីផ្ទះរបស់ខ្លួនដោយថ្មើរជើង ដើម្បីមកកាន់សាលា
រៀនដែលខ្លួនបានរៀនតាមធម្មតាទៅតាមទម្លាប់
របស់គេ ។ ក្រោយពីបានដើរមួយស្របក់ធំមករាង
តូចក៏បានមកដល់សកលវិទ្យាល័យដែលខ្លួនបាន
រៀន គេបានបន្តដើរឆ្ពោះទៅកាន់ថ្នាក់រៀនរបស់គេ
ដែលនៅជាន់ខាងលើ ក្រោយពីបានមកដល់ក្នុង
ថ្នាក់រៀនភ្លាមរាងតូចក៏បានចោលភ្នែកក្រលេកទៅ
ឃើងមិត្តសំលាញ់របស់ខ្លួនjungwonដែលកំពុង
តែអង្គុយនៅតុរៀនរបស់គេ ។ដោយបានឃើញវត្តមានមិត្តរបស់ខ្លួនមករៀនវិញបែបនេះ អារម្មណ៍រំភើបក៏បានកើតចេញមកភ្លាមពីខាងក្នុងខ្លួនរបស់រាងតូចsunoo ដោយអារម្មណ៍មួយនោះវាបានបង្ហាញអោយឃើញតាមរយៈទឹកមុខញញឹមរបស់រាងតូចដែលបានបង្ហាញចេញមក រាងតូចSunooសប្បាយចិត្តជាខ្លាំង ព្រោះថាម្សិលមិញនេះគេអង្សុកមិនតិចទេពេលដែលគ្មានវត្តមានរាងតូច jungwonនៅក្បែរនោះ ព្រោះជាធម្មតាគឺរាងតូច jungwonនិងហើយដែលតែងតែជាអ្នកបបួលរាងតូចsunooនិយាយពីនេះពីនោះនោះ។
រាងតូចបានស្រែកហៅឈ្មោះមិត្តរបស់ខ្លួន jungwonពីចម្ងាយ រួចគេក៏បានស្ទុះរត់មករករាងតូច jungwonដែលកំពុងតែអង្គុយនោះតែម្តង ។ រាងតូចsunooបានស្ទុះទៅអោបកាយរាងតូច jungwonភ្លាម ដោយគេមិនបានខ្វល់ពីអ្នកដទៃ ដែលនៅក្បែរនោះៗទេគេអោបរាងតូច Jungwon យ៉ាងណែនស្ទើរតែធ្វើអោយរាងតូចដកដង្ហើមមិនរួចទៅហើយ ។
Jungwon : " យ៉ាងម៉េចឯងនិងsunoo? យើង
ដកដង្ហើមមិនរួចទេ លែងទៅ "
រាងតូចគេនិយាយទៅកាន់មិត្តរបស់ខ្លួនដែកំពុងតែ
អោបគេយ៉ាងណែនមិនលែងនោះ ។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon