--- 4 days later ---
នាវេលាព្រឹកព្រលឹមព្រះអាទិត្យបានរះឡើងបញ្ចេញពន្លឺរស្មីរបស់ខ្លួនយ៉ាងចែងចាំងស្រោចស្រប់លើផ្ទៃនៃភពផែនដី ។ បើយើងក្រឡេកមកមើលរាងតូចsunooដែលកំពុងតែគេងលក់នៅក្នុងបន្ទប់គេងរបស់គេអានេះវិញ ឃើញថាពេលនេះសភាពរបស់រាងតូចនៅក្នុងថ្ងៃនេះគឺមិនសូវជាប្រកតីប៉ុន្មាននោះទេ មុខមាត់ហើយនិងដៃជើងរបស់រាងតូចប្រែទៅជាស្លេកស្លាំងហើយនិងមានបែកញើសនៅនឹងចិញ្ចើមរបស់គេថែមទៀតផងទាំងដែលសីតុណ្ហភាពនៅក្នុងបន្ទប់នៅពេលនេះមិនមានសភាពក្ដៅអីសូម្បីតែបន្តិច
ដោយសារតែពន្លឺរបស់ព្រះអាទិត្យដែលបានចាំងជះចូលមកក្នុងបន្ទប់តាមកញ្ចក់បង្អួចនោះ វាបានចាំងជះប៉ះទៅនិងភ្នែករបស់រាងតូចដែលជាហេតុធ្វើឲ្យរាងតូចគេភ្ញាក់ពីការគេងរបស់គេនោះឡើងមក ។ រាងតូចគេព្យាយាមក្រោកពីស្ថានភាពដេកមកក្នុងស្ថានភាពអង្គុយទាំងដែលក្នុងខ្លួនរបស់គេពេលនេះ គឺគ្មានកម្លាំងកំហែងអីសូម្បីតែបន្តិច ។ រៀនតូចគេព្យាយាមបើកភ្នែករបស់គេសន្សឹមៗសម្លឹងមើលទៅទិដ្ឋភាពនៅក្នុងបន្ទប់ ប៉ុន្តែរូបភាពដែលរាងតូចគេទទួលបាននោះគឺស្ថិតនៅក្នុងសភាពវិលត្រឡប់ចាក់តែម្ដង ។
រាងតូចគេបានយកដៃរបស់ខ្លួនមកស្ទាបថ្ងាសរបស់គេដើម្បីចង់ដឹងថាតើខ្លួនគេពិតជាឈឺមែនដែរឬក៏អត់ ? ប៉ុន្តែអ្វីដែលគេទទួលបាននៅពេលនេះនោះគឺ ខ្លួនរបស់គេគឺមានសភាពត្រជាក់រហឹមទៅវិញមិនក្ដៅអីសូម្បីតែបន្តិច ។ ក្រោយពីឃើញបែបនេះភ្លាមរាងតូចគេក៏មានអារម្មណ៍ថាឆ្ងល់បន្តិចដែរ ព្រោះថាកំដៅខ្លួនរបស់គេមិនក្ដៅអីនោះទេ តែហេតុអីបានជាគេមានអារម្មណ៍ថាគ្មានកម្លាំងកំហែងអីសូម្បីតែបន្តិចអញ្ចឹង វាប្រៀបបីដូចជាគេនេះកំពុងតែមានជំងឺអីមួយធ្ងន់ធ្ងរកើតមានឡើងចំពោះខ្លួនអីបែបនេះអញ្ចឹង ។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon