---២ថ្ងៃក្រោយ---
រាងក្រាស់កំពុងតែឈររៀបរយខ្លួនរបស់គេនៅពីខាងមុខកញ្ចក់ ក្នុងបន្ទប់គេងរបស់ខ្លួន មុននឹងគេចាកចេញទៅខាងក្រៅដើម្បីនិងស្រស់ស្រូបអាហារពេលព្រឹកមុនហ្នឹងចេញទៅធ្វើការ។
Sunghoon : " បងមកហើយៗ សុំទោសណាថ្ងៃនេះរាងយឺតបន្តិច "
រាងក្រាស់និយាយឡើងមកបណ្ដើរ ខណៈពេលដែលខ្លួនកំពុងដើរចេញមកពីខាងក្នុងបន្ទប់គេងរបស់ខ្លួននោះបណ្ដើរ។Sunghoon : " ឯណាបាយព្រឹករបស់បងទៅ "
រាងក្រាស់សួរទៅកាន់រាងតូចភ្លាម ក្រោយពីមិនឃើញអាហារពេលព្រឹករបស់ខ្លួនត្រូវបានរៀបចំនៅលើតុនោះ។Sunoo : " រាល់ថ្ងៃនេះ បងចាត់ទុកអូនជាឈ្នួលបម្រើត្រូវទេ "
Sunghoon : " នេះអូននិយាយអីហ្នឹង "
រាងក្រាស់សួរទៅរាងតូចទាំងមានចម្ងល់ ក្រោយពីឃើញប្រតិកម្មរបស់រាងតូចបែបនេះភ្លាម។Sunoo : " បងកុំមកធ្វើជាមិនយល់អី រាល់ថ្ងៃនេះអូនបម្រើបងស្ទើរគ្រប់សព្វ តាំងពីបាយព្រឹក បាយថ្ងៃ បាយល្ងាច ដាស់បងរាល់ព្រឹកថាត្រូវដល់ម៉ោងទៅធ្វើការហើយ មើលថែបងគ្រប់សព្វ និងថែមទាំងចាត់ចែងលើសម្លៀកបំពាក់និងបោកគក់ឱ្យបងថែមទៀត។
សួរតាមត្រង់ចុះ បងចាត់ទុកអូនជាអ្នកបម្រើរបស់បង មែនទេ "Sunghoon : " មិនមែនទេ បងមិនដែលគិតអញ្ចឹងទេ បង....... "
រាងក្រាស់ទាល់សម្ដីមិនដឹងថាគួរត្រូវនិយាយអ្វីបន្ត។Sunoo : " ចាប់ពីថ្ងៃនេះទៅ អ្វីគ្រប់យ៉ាងទាំងអស់នោះ គឺបងជាអ្នកធ្វើវាដោយខ្លួនឯង លែងមានវត្តមានអូនធ្វើវាឲ្យបងទៀតហើយ "
និយាយចប់រាងតូចក៏ទម្លាក់ស្លាបព្រាដែលនៅក្នុងដៃរបស់ខ្លួនចុះ រួចក៏ងើបក្រោកចេញពីតុ ដើរចូលទៅក្នុងបន្ទប់បាត់ទៅ។
YOU ARE READING
🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]
Romancetrailer : Sunghoon:" បងស្រលាញ់អូនsunoo " Sunoo: "ពួកយើងបែកគ្នាទៅ" Sunghoon:"ហេតុអ្វីក៏អូនក្បត់ពាក្យសន្យា" Sunoo:"លាហើយsunghoon" { ស្នេហា , drama , family , youth, school , fantasy... } Sunghoon × sunoo 💛 Jay × jungwon ❤️ #sunsun #jaywon