« ម៉ាក់! ខ្ញុំនាំភរិយាទៅភូមិគ្រឹះមុនសិនហើយ ព្រោះថេយ៍ រាងសៀតក្នុងពោះ គេឈរច្រើនពេកមិនបានសម្រាកសោះ » ជុងហ្គុក ក្ដោបស្មាភរិយាចេញពី Hall ទៅមុន ចំណែក លោកយាយ មីន ក៏ទៅមុនរួចហើយដែរ កម្មវិធីនឹងចប់បន្តិចទៀតនេះ« យ៉ុន នាំកូនមីនទៅភូមិគ្រឹះទៅកូន មើលទៅប្រពន្ធកូនហត់ហើយ » ម៉ាក់យ៉ុនហ្គីក៏និយាយឡើង។ រាងតូចឈរធ្វើមុខម៉ក់ៗក្បែររាងក្រាស់ ព្រោះទទួលភ្ញៀវមួយល្ងាចហើយ ។
« មើលចុះដោះស្បែកជើងទៅណាហើយ » លោកស្រីគីម ក្រវីក្បាល ហួសចិត្តនឹងកូនប្រុសពៅ នៅតែចរិតកូនក្មេង ថ្ងៃរៀបការទាំងមូល មិនទាន់ចប់ស្រួលបួលផង បាត់ស្បែកជើងទៅណាបាត់។
« នៅខ្ញុំណាម៉ាក់ កែងខ្ពស់ពេក ភរិយាខ្ញុំឈឺជើង » យ៉ុនហ្គីលើក បង្ហាញដើរព្យួស្បែកជើងឲ្យប្រពន្ធមួយថ្ងៃហើយ និយាយជាមួយ ចាស់ទុំយ៉ាងមានរបៀប សាកសមជាកូនច្បងត្រកូលមីន។ ទោះបី រៀបការមិនបានស្រឡាញ់គ្នា ក៏គេនៅតែប្រកាន់ភ្ជាប់ ដលរតួជាប្ដីល្អជានិច្ច មិនឲ្យត្រកូលមីន អាប់ឱនកិតិ្តយសឡើយ
« ហឹម! ពិធីជិតចប់ហើយ នាំប្រពន្ធទៅភូមិគ្រិះបន្ទប់ដែលអ្នកបម្រើរៀនចំថ្មីទុកឲ្យ ចំណែកនៅនេះប៉ាចាក់ចែងបាន! » លឺសម្ដី យ៉ុនហ្គីក៏ងក់ក្បាល នាំរាងតូចចេញពី Hall ដោយមានអង្គរក្សដើរអមផង ចាំបើកទ្វាផង តែនាយមិនឥ្យបើកឡានទេ គឺគេបើកខ្លួនឯង គឺឡានសម្រាបើថ្ងៃមង្គលតែម្ដង
ភូមិគ្រិះមីនមួយម៉ាត់ វាធំខ្លាំងណាស់ ក្នុងនោះមានវីឡាធំៗតម្រៀម គ្នាដូចម្រាមដៃ គ្រួសារដែលរស់នៅប្រមូលផ្ដុំគ្នាជាធ្លុងធំ ចំណែក សម្រាប់ប្ដីប្រពន្ធថ្មី គ្រួសារនេះមិនឲ្យទៅគេងនៅបន្ទប់ចាស់ទេ គឺ មានវីឡាថ្មីសម្រាប់ប្ដីប្រពន្ធដាច់ដោយឡែក ចំណែកសំភារះអ្នកបម្រើរៀបចំរើចេញឲ្យទាំងអស់ ពួកគេគ្មានសិទ្ធទៅប៉ះពាល់ទេ
អាចនិយាយបានថាវីឡាយ៉ុនហ្គី និងជុងគុកនៅជាប់គ្នាតែម្ដង ។៚ភូមិគ្រឹះ មីន
ឡានមង្គលបត់ចូលភូមិគ្រឹះកំណាច ដោយមានអង្គរក្សចាំទទួល អ្នកបម្រើឈរចាំទទួលព្រោងព្រៀតក្នុងវីឡាថ្មី។ ពេលដើរចូលមក ជីមីនត្រូវតែលាងដៃក្នុងទឹកម្យ៉ាងដែលអ្នកបម្រើលើកមកដាក់រួចជាស្រេច ធ្វើបែបនេះក្នុងគ្រួសារមីន មានន័យថា លះជម្រះអ្វីៗគ្រប់ យ៉ាងដែលជំពាក់ជំពិនពីមុនៗកាលនៅលាវឲ្យអស់ ហើយក្លាយជា កូនប្រសារត្រកូលមីនដែលល្អ ខ្ពង់ខ្ពស់ឧត្តង្គឧត្តម្ភ មើលថែស្រឡាញ់ប្ដីតទៅជានិរន្ត៍
YOU ARE READING
សាវតារត្រកូល មីន (ចប់)
Short Storyត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️🔥 មីន យ៉ុនហ្គី & ផាក ជីមីន មីន ជុងហ្គុក & មីន ថេយ៉ុង និពន្ធដោយ: រ៉ូសា