ភាគ 12: ក្ដីសុខ...

5.5K 251 6
                                    

ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីសុខក្នុងគ្រួសារចេះតែរីកលូតលាស់ឈាន ទៅមុខ ជាការរស់នៅដោយយល់ចិត្តគ្នា ដឹងពីតម្រូវការសុខទុក្ខ ទៅវិញទៅមក មិនថារឿងមានបញ្ហាអ្វីបន្តិច ពាក្យថាក្រុមគ្រួសារ ត្រូវតែចេះច្បិចយកបញ្ហាទាំងមកដោះស្រាយដោយសន្តិវិធី។ ដូច ពេលនេះអញ្ចឹង ជីមីន មានទម្ងន់ដល់ទៅប្រាំបួនខែទៅហើយគេ នៅក្មេងមិនសូវយល់ដឹងច្រើនដូចជាអ្នកជាស្វាមី ចរិករបស់គេក៏ ប្រែប្រួលច្រើនពេលកំពុងទម្ងន់ រឿងរកាំរកូសក្នុងគ្រួសារអ្នកណាៗក៏មាន ប៉ុន្តែយ៉ុនហ្គីតែងតែអោបក្រសោបបញ្ហានោះមកដោះ ស្រាយយ៉ាងរលូន។

« អង្គុយតិចៗមកអូន! » យ៉ុនហ្គីគ្រាអ្នកជាប្រពន្ធតិចៗឲ្យអង្គុយលើ
សាឡុងទាំងទម្រេតខ្លួនប្រុងប្រយត្ន័ ព្រោះថាប្រពន្ធគេជិតគ្រប់ខែមែនទែនហើយ ក្នុងចិត្តក៏ចង់ឃើញមុខកូនប្រុសឆាប់ៗនេះដែរ ។ រយៈពេល ១ខែចុងក្រោយនេះ គេយកការងារមកធ្វើការនៅក្នុងវិមានខ្លួនទាំងអស់ដោយមនុស្សជំនិតជាអ្នករត់ការទៅចុះឡើងៗ គឺគេចង់យកពេលមកមើលថែប្រពន្ធឲ្យដិតដល់ជាងមុនបន្តិច។

« អូនមិនអីទេ! » ជីមីនញញឹមស្រាលៗប្រាប់ស្វាមីទាំងអោបពោះ មូលថ្លុញរបស់ខ្លួន ព្រោះថាកូនលោកយ៉ុននេះក្បាលខូចណាស់ កាលមានក៏មិនដឹងខ្លួន ដឹងតែពីឃ្លានៗ ស្រាប់តែរីកពោះចាប់ផ្ដើម ធាក់យកៗចង់ចេញមុនខែមែនទេ? មិនអាណិតម្ដាយសោះ ថ្ងៃខ្លះ គេក៏ឈឺចង្កេះដល់ថ្នាក់យំក៏មាន ឯរាងក្រាស់វិញគិតតែពីបាម្ភគក់ ច្របាច់ដៃជើងរាល់យប់ ថ្ងៃខ្លះឈឺពេកទៅពេទ្យ គ្រូពេទ្យក៏ប្រាប់ ថាមិនអី មកពីកូនសុខភាពល្អទើបធាក់ម្តាយម្លឹងៗ។

« អ្ហាស កូនបង! » ជីមីនភ្ញាក់ខ្ញាំដៃស្វាមីធ្មិចភ្នែកទាំងឈឺស្រៀវពេញពោះខណៈអាល្អិតក្នុងពោះ រំលង ពីរ-បី នាទីធាក់ម្ដង ចាំមើលតែកើតមកណា ចាប់ទះឲ្យបែកគូទម្ដង

« អូនប្រហែលជាឈឺណាស់ហើយជីមីន » រាងក្រាស់ថើបថ្ងាស រាងតូចខ្សឺតៗ គេពិតជាអរគុណជីមីនខ្លាំងណាស់ ក្រៅពីពាក្យនេះ គេមិនអាចនិយាយពាក្យអ្វីផ្សេងបាន ដែលបានលះបង់កម្លាំងញើសឈាម ពេលវេលាចិញ្ចឹមបីបាច់កូនក្នុងពោះឲ្យគេ គេគ្មានអ្វី ក្រៅពីស្រឡាញ់ និងមើលថែជីមីនរហូតតទៅនោះទេ ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now