ភាគ 9: រឿងពួកយើង ចាំនិយាយគ្នាពេលក្រោយ

5.3K 237 6
                                    


ត្រឡប់មកមើលប្រទេសកូរ៉េណេះវិញ កំពុងមានភាពតាមតឹងបំផុត ក្នុងមន្ទីពេទ្យ ក្រោយពីដឹងខ្លួនឡើងលឺតែសម្លេងស្រេកយំនិងសម្លេងលួងលោមច្របល់គ្នាបង្កើតជាភាពមិនចុះសម្រុងកាន់តែខ្លាំងគ្មានអ្នកណាក្រៅពីរាងល្អិត ចន ថេយ៉ុងនោះទេ

« ថេយ៍ អូនកំពុងឈឺណា ឈប់យំសិនបានទេ កូនមានសុវត្ថិភាព ហើយ ខ្វល់ពីសុខភាពអូនផង » ជុងគុកព្យាយាមលួងលោមរាងតូច ដែលមិនព្រមញុំាអីសួររកតែកូន ប្រាប់បែបណាក៏មិនស្ដាប់ ខ្ទប់មុខយំរងូវៗជិត ២ម៉ោងទៅហើយ ។

« ចេញទៅ បងមិនដែលស្រឡាញ់កូននិងអូនម្ដងណាទេ អ្ហឹក ហឹក ខ្ញុំចង់ជួបកូន ហឹក ហឹក »  ជុងគុកស្ងាត់មាត់ជ្រាបមិនដឹងនិយាយ បែបណាទៀត គេច្បូតមុខទាំងតាមតឹងសម្លេងយំលាន់ត្រហឹងពេញត្រចៀកគេ និយាយពាក្យនេះជិតមួយរយដងទៅហើយ បកស្រាយបែបណាក៏មិនស្ដាប់ ខ្ទប់ត្រចៀកស្រេកខ្លាំងៗ ។

« អ្ហឹក ហឹក ខ្ញុំពពោះ ខ្ញុំស៊ូទ្រាំឈឺចាប់ម្នាក់ឯងយូរមកហើយ បងមិនដែលបារម្ភពីអូនម្ដងទេ ជុងគុក បងអាក្រក់ណាស់ បងគ្មានបេះដូង គ្មានមនោសញ្ចេតនាជាមួយអូន អារម្មណ៍ល្អៗរបស់បងមានសម្រាប់តែស្នេហាចាស់របស់បងប៉ុណ្ណោះគេធ្វើឲ្យបងមានក្ដីសុខមិនដូចនៅជាមួយអូន ត្រូវហើយអូនគ្រាន់តែរៀបការឲ្យតែហើយប៉ុណ្ណោះ តែអូនឆ្កួតខ្លួនឯងគិតថាបងស្រឡាញ់អូនរហូតទៅ អូនភ្លើ អូនល្ងង់ណាស់ » ថេយ៍យំខ្សឹកខ្សួល ដាច់ចិត្តនិយាយរឿងគ្រប់យ៉ាងជាមួយស្វាមី ទាំងមិនដែលនិយាយពីមុនមកទាល់តែសោះ។

« ថេយ៍ អូនទៅរំលឹករឿងចាស់ធ្វើអីទៀត បងមិនដែលគិតថាអ្នកណាសំខាន់ជាងអ្នកណាទេ »

« អូនមិនចង់ស្ដាប់ការដោះសាររបស់បងទេ អូនចង់ជួបកូន អ្ហឹក ហឹក សូមអង្វរជុកគុក អូនចង់ឃើញមុខកូន ហឹក ហឹក » ថេយ៍ ស្ទុះងើប មកអង្រួនដៃរាងក្រាស់ទាំងទឹកភ្នែករហាម គេមិនខ្វល់នាយស្រឡាញ់ ឬមិនស្រឡាញ់គេ អត់ពីនាយក៏គេមានកូនម្នាក់ត្រូវផ្ដល់ ក្ដីស្រឡាញ់ដែរ គេមិនចង់បាត់បង់ឡើយ

« បាន! តែអូនត្រូវសន្យានឹងបងឈប់យំ » ជុងគុកជូតទឹកភ្នែកលើ ថ្ពាល់ប្រពន្ធមិនឲ្យយំតទៅទៀត គេមិនបានជិតអាក្រក់មិនឲ្យថេយ៍ ឃើញកូនឡើង តែខ្លាចឃើញសភាពកូនប្រុសហើយយំលើលដើមទៅវិញទេ ។ រាងតូចងក់ក្បាលញាប់ស្មេរយល់ព្រមថាមិនយំ ទាំងស្មារតីគេពេលនេះមិននឹងនរហើយ ជុងគុកក៏លើកបីប្រពន្ធចេញទៅដោយសារមុននេះគ្រូពេទ្យដោះសារ៉ូមឲ្យរួចហើយ តែដោយសារនូវខ្សោយ និងស្នាមវះកាត់ផងនោះ ទើបដើរមិនរួច

សាវតារត្រកូល មីន (ចប់)Where stories live. Discover now