ពីរនាក់បងប្អូនជជែកគ្នាលេងពីនេះពីនោះ មិនចេះអស់ មិនចេះចប់រហូតបានមួយសន្ទុះធំ ក៏មានអ្នកបម្រើមកពីភូមិគ្រឹះបានយកដំណឹងមកប្រាប់ថា ល្ងាចនេះញុំាអាហារជួបជុំគ្រួសារធំ ទើបជីមីន
រុះរាន់ត្រឡប់ទៅវីឡាវិញ ដើម្បីរៀបចំខ្លួនឲ្យទាន់ពេលវេលា ។
អាហារមួយពេលដល់មានន័យនេះ សម្រាប់សមាជិកគ្រួសារណា នៅលីវ មិនបានចូលរួមនោះទេ ដូច្នេះលើកទីមួយសម្រាប់ជីមីន នឹងត្រៀមចម្លើយជាច្រើនសម្រាប់ឆ្លើយនៅពេលលោកតាមីនសួរ
ជីវិតជាដៃគូគ្រួសារ« ហ្អឹម! ធូស្រាលណាស់ » រ៉ូតូបានទៅយកជីមីនមកវីឡាមុននេះ ក្រោមបញ្ជាយ៉ុនហ្គី និងបានឲ្យអ្នកបម្រើរៀបចំទឹកក្ដៅ ទឹកត្រជាក់ ឲ្យជីមីនត្រាំសម្អាតខ្លួន មុនទៅភូមិគ្រឹះធំល្ងាចនេះ។
« អ្នកប្រុសតូចឈឺទេ? បើឈឺខ្ញុំនឹងថ្នមដៃ » គីន ជាអ្នកបម្រើផ្ទាល់ខ្លួនជីមីនបានមកជួយងូតទឹក កក់សក់ ម៉ាស្សាឲ្យរាងតូចកំពុងបិទភ្នែកគេង ព្រោះតែមានអារម្មណ៍ស្រួលក្នុងខ្លួនជាងមុន។
« បែបនេះហើយ ល្អណាស់គីន! » រាងល្អិតគីន ញញឹមខ្ចឹបខណៈ ចៅហ្វាយពេញចិត្តខ្លួនមិនដែលទាស់ចិត្ត គេនឹងជីមីនវ័យស្របាលគ្នាទេ ។ បន្ទាប់មក គីនក៏ម៉ាស្សាមុខម្ដង
« មុខអ្នកប្រុសស្អាតណាស់ ឡើងម៉ដ្ឋ សរលោងតែម្ដងហើយ អញ្ចឹងតើ! បានអ្នកប្រុសធំជាប់ចិត្តបែបនេះ » គីន ពោលពាក្យ សរសើរច្រណែនជីវិតអ្នកប្រុសតូចខ្លួនណាស់ រត់លេងជាមួយគ្នាសុខៗមានប្ដីចោលគេតែម្ដងហើយ ។
« មិនមែនដូចគ្នាឯងគិតទេ! ប្រុសម្នាក់នោះមែនទេមកស្រឡាញ់យើង ហុឹស! គ្មានផ្លូវទេ មុខមិនរីក ធ្មឹងៗដូចគល់ឈឺ មិនចេះស្រឡាញ់អ្នកណា ចឹងតើ បាននៅព្រៅដល់កញ្ចាស់ ហាសហាស » រាងតូចសើចកិលក្នុងពោះ ស្រឡាញ់ស្អី? បើម្នាក់ៗគ្រួសារចាប់ផ្សុំផ្គុំ
នឹង ចរិកនាយគេស្អប់សឹងស្លាប់ទៅហើយ មុននេះមកដល់ផ្ទះភ្លាមមិនឃើញមុខគេផង សម្ងំឆ្កួតនឹងការងារ តែក៏ល្អដែរមិនឃើញមុខ នាយញេស្រស់ស្រាយច្រើនណាស់
YOU ARE READING
សាវតារត្រកូល មីន (ចប់)
Historia Cortaត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️🔥 មីន យ៉ុនហ្គី & ផាក ជីមីន មីន ជុងហ្គុក & មីន ថេយ៉ុង និពន្ធដោយ: រ៉ូសា