15: ភាគបញ្ចប់

4.5K 241 6
                                    

"ពេលវេលាកន្លងផុតទៅ មួយថ្ងៃ មួយខែ មួយឆ្នាំ ឬដប់ឆ្នាំ ក៏វាគ្មានតម្លៃស្មើរនឹងពេលវេលាកាន់ដៃគ្នា អោបក្រសោបរស់នៅប្រកប ដោយសុភមង្គល រហូតដល់មិនអាចចងចាំពេលវេលាដែលចាប់ ផ្ដើម ហើយក៏គ្មានថ្ងៃបញ្ចប់លុះថ្ងៃអាវសានរវាងអូននឹងបង"

ព្រះចន្ទដែលបានបង្អួតសម្រស់នារាត្រីយប់មិញយ៉ាងស្រស់សោភា បានលិចទៅផុត និងលេចឡើងវិញនូវព្រះអាទិត្យថ្មីរះបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ផ្ដល់កម្ដៅដល់រុក្ខជាតិរីកស្គុះស្គាយនៅសួនច្បារបស់វិមានប្រកកបដោយក្ដីសុខមួយ យើងឃើញថាអ្នកបម្រើខ្ទង់ បួន-ប្រាំនាក់ ចែកតួនាទីគ្នាធ្វើការងារយ៉ាងម៉ត់ចត់ ខ្លះក៏ជូតសម្អាត ទីធ្លាក្នុងផ្ទះ ក្រៅផ្ទះ ខ្លះក៏រូតរះចម្អិនyធាហារយ៉ាងឈ្ងុយឈ្ងប់រោងចាំ ម្ចាស់ប្រុសនៃទាយាទត្រកូលមកស្រុះស្រូបជុំគ្រួសារ ឃើញថាថ្ងៃ នេះថ្ងៃចុងសប្ដាហ៍ពួកគេច្បាស់ជាចំណាយពេលនៅជាមួយកូនៗ ដូចជាសមមួយដង។

« អារុណសួស្ដីអ្នកប្រុសតូច » អ្នកបម្រើអោនគោរពស្វាគមន៍រាងតូចស្រូបពេលអាហារមកដល់លើតុប្រណិតរួចរាល់ ខណៈរាងតូច ពរបូមីនិងដឹកដៃយូជីចុះមកមុន ទាំងដែលរាងក្រាស់កំពុងមកតាមក្រោយជាមួយកូនកម្លោះសង្ហា មីន យូចាំង ។ រាងតូចជីមីនញញឹមងក់ក្បាលរួចក៏ប្រគល់បូមីឲ្យអ្នកមើលថែបជួយបញ្ចុកអាហារពេល ព្រឹក ។

« ព្រឹកនេះអូនស្អាតណាស់ » ដំណើរស្វាមីដើរមកជិត ដៃមាំលូក ទៅអោបចង្កេះប្រពន្ធមកអោប និងនិយាយសរសើរពេញៗមាត់ ប៉ុន្តែជាការពិតជីមីនគឺស្អាតពិតមែន ព្រឹកនេះគេពាក់ខោក្រណាក់ ពណ៌ខ្មៅជាមួយអាវរឹបពណ៌ ស ខាងក្នុងគ្របដោយអាវចាក់ទន់ៗ ពណ៌ត្នោតស្រាលមានចរនាម៉ូតតុក្កតាតូចៗ សាមសមនឹងសក់ ពណ៌ មិនសក្បុសពេក ថែមក្រេមតិចៗក៏ធ្វើឲ្យប្ដីសម្លឹងមិនចេះឆ្អែត ឆ្អន់ សាមញ្ញធម្មតាតែថ្លៃថ្នូរសាកសមជាប្រពន្ធនាយកប្រតិបត្តិ។

« បានហើយបងនិយាយជាលើកទីប៉ុន្មានហើយ » ជីមីនកៀកអោនដៃស្វាមីទាំងអៀនក្រហមថ្ពាល់ នាយនិយាយបែបនេះរហូត ដល់គេមិនបានរាប់ចំនួន ធ្វើឲ្យគេចង់ស្រគារត្រចៀកខ្មាស់កូនៗ ធំៗនោះហើយ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now