ភាគ ៥ : អាហារជុំគ្រួសារធំ

5.8K 252 12
                                    

ភូមិគ្រឺះ មីន

មមតុអាហារពណ៌មាស ប្រវែង ២០ម៉េត្រ លាងសន្ធឹងក្នុងភូមិគ្រឹះដ៏អស្ចារ្យ អ្នកបម្រើម្នីម្នារៀបចំតុបតែង លើកអាហារតម្រៀបជា ច្រើនប្រកបដោយផាសុខភាព និងភាពថ្លៃថ្នូរនៃគ្រួសារកំពូលអ្នក មាននៃត្រកូល MIN

៦:៣០ នាទី
ប្ដីប្រពន្ធៗៗ របស់ខ្សែលោហិតគ្រួសារបានមកដល់ជាបន្តបន្ទាប់ ទៅរកកៅអីរាងៗខ្លួន សុទ្ធតែជាកូនចៅបងប្អូន។ លោកគីម និងអ្នក ស្រី យូជីន ដែលជាម្ដាយបង្កើតយ៉ុនហ្គីតែម្ដង ។ នាងជាកូនស្រីច្បងរបស់លោក តា មីន បន្ទាប់មកកូនទី ពីរ គឺលោកគីម និងមានប្អូនៗ ច្រើននាក់ទៀត សុទ្ធតែមានកូនប្រុសស្រី រៀបការហើយមានប្ដីប្រពន្ធ ។ (កូនតា មីន ជិត 10នាក់ខ្ជិលរៀបរាប់)

កៅអីធំបំផុតគឺជាកន្លែងរបស់លោកតា មីន ដោយមានអ្នកមើលថែ យកចិត្តទុកដាក់ ជួយលើក ជួយគ្រាហ៍លោកមកអង្គុយ ព្រមទាំង ដៃកាន់ឈើច្រត សម្រាប់ចង្អុលមុខអ្នកក្រោមឱវាទច្រើនជាង ព្រោះគាត់អាយុកាន់តែច្រើន ពិបាកក្នុងការដើរ ទើបកូនៗឲ្យអង្គុយលើរទេះរុញអេឡិចត្រនិចតម្លៃរាប់មុឺនដុល្លាឯណោះ ។ អមខាងស្ដាំកៅអីលោកតា គឺលោកស្រីយូជីនជាកូនច្បងនឹងស្វាមី បន្ទាប់ពីគាត់គឺ កៅអីចន្លោះ ២ សម្រាប់កូនបង្កើតនិងកូនប្រសារ ( យ៉ុនហ្គី និងជីមីន )

កៅអីខាងឆ្វេងកូនទី ២ គឺលោកគីម និងភរិយា ចំណែកបន្ទាប់គឺ ថេយ៉ុង និងកូនប្រសារ ជុងគុក បន្ទាប់ៗមកក៏ជាបងប្អូនបន្តបន្ទាប់ នោះឯង ។

(កុំឆ្ងល់ ថីជុងគុកប្អូនយ៉ុនហ្គី កូនអ្នកស្រីយូជីនដែរ ម្ដេចមកអង្គុយខាងឆ្វេងជាមួយប្រពន្ធ ព្រោះនាយជាប្ដីរបស់កូនច្បង បើសិនជាកូនប្រសារ ជាកូនបន្ទាប់មិនមែនច្បង គឺ ទៅខាងស្ដាំ ហើយជុងគុកក៏មិនមែនកូនច្បង ដូចយ៉ុនហ្គី )

« ហ្អឹម! ម៉ោង 6:50នាទីទៅហើយ ចៅយ៉ុននិងចៅជីមីនមិនទាន់ មកទៀតហេស? » លោកតាក្រឡេកមើលនាឡិកាដៃទាំងលាន់ មាត់ ធ្វើឲ្យអ្នកស្រីយូជីនមើលមុខប្ដី និងមើលមុខប្អូនប្រុសទាំងពិបាក ខ្លាចត្រូវមាត់លោក តា មីន ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now