ភាគ 11 : ខ្ញុំមានកូនពីអង្កាល?

5.2K 253 7
                                    

ថ្ងៃថ្មី៚

ពីមួយថ្ងៃទៅមួយថ្ងៃ ជីមីននៅតែដដែល គឺញុំាមិនរើសចំណីតែ ម្ដង ស្ថានភាពពេលនេះគេតមតែជើង តុ ទេដែលញុំាមិនកើត បើ ញុំាបានប្រហែលជាគេញុំាទៀត ដូចពេលនេះចឹងកំពុងបើកកកាយទូទឹកករបស់ថេយ៉ុងរកអុីញុំា

« មានបងអារម្មណ៍ថាអូនមានសាច់ជាងមុន »ជីមីនមិនបានប្រកែក ក៏ងក់ក្បាលយល់ស្របសម្តីថេយ៉ុង ព្រោះគេក៏គិតដូច្នេះដែរ មានវិញកំពុងទំពារដូចគេរាំ គេមិនយល់ដូចគ្នាហេតុអ្វីគេក្លាយជាមនុស្សល្មោភសុីដូច្នេះ ទាំងដែលពីមុនស្រឡាញ់ខ្លួនឯងស្ទើរស្លាប់ ឥឡូវសូម្បីតែពាក្យសម្រកគីឡូ ក៏គេមិនអាចប្តេជ្ញាចិត្តធ្វើបាន ។

« នេះមិនទាន់សុីអីទេហេស មើលទៅឃ្លានយ៉ាងនេះ?»ថេយ៍ដាក់ ខ្លួនអង្គុយក្បែរប្អូនកំពុងបី វូជីនក្នុងដៃ

« ញុំាហើយៗជាមួយបងយ៉ុនហ្គីមុនគាត់ទៅក្រុមហ៊ុន ហើយអូនមកទីនេះ តែមកដល់ក៏ឃ្លានចង់ញុំាខេកហ្នឹង » ជីមីនលិតគ្រីមជាប់ គេមមាត់បន្តិច មុននឹងក្រោកយកខេកសល់ពាក់កណ្ដាលដាក់ចូល ទូទឹកកវិញ

« ពោះអូនប៉ោងម្លេះ? » ថេយ៍មើលទៅដំណើរប្អូនមិនដូចពីមុន ទាំងចម្លែកចិត្តធ្វើឲ្យគេសង្ស័យខ្លាំងណាស់ ព្រោះគេជាបងមានបទពិសោធន៍មុនប្អូន

« ដុះក្បាលពោះនឹងណា អាក្រក់មើលហេស? » ជីមីនសង្កត់អាវ ឲ្យថេយ៍មើលប្រហាក់ប្រហែលអ្នកមានទម្ងន់ 3-4ខែអញ្ចឹង ដុះក្បាលអីមើលទៅដូចអ្នកទម្ងន់ដូច្នេះ

« តែបងថាអូនមិនមែនដុះក្បាលពោះធាត់ទេជីមីន » ថេយ៍
«....» ជីមីនស្ងាត់មាត់មើលមុខបងភ្លឺសៗ ទាំងមានអារម្មណ៍ភ័យ តិចអីតិច រកថាមិនត្រូវ
« អូនមានទម្ងន់ទេដឹងជីមីន? »
« ថាម៉េច? អូនមានកូនពីអង្កាល? » ជីមីនបើកភ្នែកធំៗ ទាំងសើច បន្លប់បងសុខៗមកនិយាយបំភ័យទេទៅ កូនស្អីបើមិនមានអាការៈក្អួតស្អីផង ចង់តែសុីមួយមុខគត់ សួរម៉ាក់រួចហើយគាត់ថាមនុស្សមានប្ដីរីកសាច់ឈាមវាមិនចម្លែកទេ។

« ចុះមានអាការៈអីអត់? » ថេយ៍សួរទៅប្អូនក្រែងលោមានក្អួត ឬចាញ់ ហត់ហេវ ខ្សោះខ្លួនអីដូចគេ តែថាអាល្អិតនេះរីកសាច់ថ្លាឆ្វង់ ពិតជាមិនសមមានទម្ងន់មែន តែត្រង់ពោះនៅវាប៉ោងមិនដូចដុះក្បាលពោះធាត់ទេ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now