ភាគ 14 : ជីវិតអូនមានសំណាងដែលមានបង

4.5K 190 4
                                    

5ឆ្នាំបន្ទាប់៚

រាងតូចច្រឡឹងឃើញថា កំពុងដុតដៃដុតជើងក្នុងចង្ក្រានវក់វីចំអិន ម្ហូបយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់កូនៗ មានទាំងរបស់កូនច្បង កូនកណ្ដាលនិងកូនទើបតែចេះវាទើបរៀនបញ្ចុកបបរតិចតួច។ ក្នុងរយៈ ពេលជាច្រើនឆ្នាំចរិតលក្ខណៈរបស់រាងតូចក្នុងប្រែទៅតាមអាយុ អាចយល់ដឹងការងារក្នុងផ្ទះ បើមិនបានជួយរកលុយប្ដីក៏អាចធ្វើការផ្ទះ មើលកូនមួយចប់បានដែរ បើនិយាយពីសម្រស់វិញដូចជាមិនប្រែតាមអាយុទេនៅតែស្រស់ស្អាតដដែល តែសក់ពណ៌ ស មុនអាយុទៅហើយ ម្ដងពណ៌នេះ ពណ៌នោះ មានកូនមានប្ដីទៅហើយ ក៏មិនអាចបញ្ឈប់ភាពស្ទាវមួយនេះបានដែរ។

« យូជីហា៎ ប៉ាៗរួចឥឡូវហើយ » រាងតូចដួលអាហារដាក់ចូលចាន ឲ្យកូន ព្រមទាំងស្រេកប្រាប់កូនមិនឲ្យយំព្រោះឃ្លាន ចំណែកប្ដីទៅកន្លែងការងារតាំងព្រឹកហើយមកវិញចូលទៅយកកូនប្រុសច្បងនៅសាលាតែម្ដង យូចាំង ឬប៉ាវៗកូនកំពូលខូចនោះឥលូវធំ ដល់អាយុត្រូវចូលរៀនហើយ បើនិយាយពីនិស្ស័យច្រឡឺមគឺដដែលសម្ដីចាក់ទឹកលិចតែម្ដង។

ជីមីនលើកបាយទឹកកូនមកដាក់លើតុមុននឹងលើកយូជីមកអង្គុយឲ្យញុំាខ្លួនឯងព្រោះគេធំអាចកាន់ស្លាបព្រាញុំាខ្លួនឯងបានហើយ។ រាងតូចជូតញើសបន្តិចទាំងហត់ផងអីផង រវល់តែរៀបចំបន្ទប់ឲ្យអ្នក បម្រើជួយសម្អាតបន្ទប់កូនៗបិះហួសម៉ោងបាយកូននឹងប្ដីទៅហើយ ព្រោះគេសន្យាថានឹងធ្វើ spaghetti សាច់បង្គាតាមយូចាំងសុំ ការពិតទៅយូរៗគេចូលចង្ក្រានម្ដងម្កាលប៉ុណ្ណោះពេលចង់ធ្វើ ឬកូន នឹងប្ដីកម្មង់នឹងឯង។

« បងលើកម្ហូបមក លោកប្ដីមកវិញហើយ » ជីមីនបង្គាប់អ្នកបម្រើរួចចាប់លើកកូនស្រីតូចច្រម៉ក់អង្គុយលេងជញ្ជក់ក្បាលដោះជ័រឡើងហ៊ាទឹកមាត់រហ័សយកទៅលាងដៃជើង មុខមាត់ចេញនឹង អាលឲ្យពួកគេញុំាបាយជុំគ្នា។

« ហេ៎ អាបង! » យូជីនអរខេបខុបស្រេកហៅបងប្រុសចុះពីឡានជាមួយលោកប៉ា ទាំងកំពុងចាប់របស់ញុំាញុកពេញមាត់ ។ យូជី មានកូនទី ២ អាល្អិតនេះឆ្នាស់ឆ្នើមដូចម៉ាក់របស់គេអញ្ចឹងមុខក៏
ស្រដៀងគ្នាទៀត ហើយកំណើតកូនមួយនេះខុសបងប្រុសគេដាច់បើនិយាយពីសក់វិញរៀងរួញក្រញាញ់ពណ៌ Blonde តាំងពីកំ ណើតតែម្ដង រាងតូចពិតស្រឡាញ់កូនណាស់ ភ័យផងអីផងដោយគិតថាយូជីភឿក ប៉ុន្តែពេលធំទៅ យូជីមិនមែនភឿកទេ គេគ្រាន់តែសក់ធម្មជាតិមកបែបនឹង ចំណែករាងក្រាស់វិញញ៉ក់រហូតថាជីមីនឆើតឆាយម្នាក់ឯងមិនអស់នាំកូនបែកស្លុយតាំងពីនៅក្នុងពោះ។

សាវតារត្រកូល មីន (ចប់)Where stories live. Discover now