Special /new Edit

4.3K 250 12
                                    

មិនថាសត្វឬរុក្ខជាតិ កើតមកក៏កំណត់ឲ្យស្លាប់ទៅវិញតាមធម្មជាតិរបស់វា ចំណែកមនុស្សកើតចាស់ឈឺស្លាប់ជារឿងធម្មតា។

២០កន្លងផុតទៅនេះស្រុកទេសក៏កាន់តែរីកចម្រើនទុកមុខ សេដ្ឋកិច្ចដើរទៅមុខឥតឈប់ឈរ ក្រឡេកមើលមកវិមានក៏ធំឯ ណេះវិញចាប់បង្ហាញ រាងចំណាស់សក់ប្រែជាស្កូវមួយរូប ស្បែកក៏ប្រែជាជ្រីជ្រួញតាមវ័យរបស់គាត់មិនអាចធ្វើអ្វីបាន ដំណើរញញីញញ័រកាន់ឈឺច្រតក្រៅពីរស់នៅកំដរថ្ងៃស្លាប់ប៉ុណ្ណោះ ។

« បងសម្លាញ់ » ទឹកតែអូឡុងទើបតែឆុងរួចដោយថ្វីដៃប្រពន្ធ មិនសូវជាចាស់ប៉ុន្មានទើបតែ ៤០ឆ្នាំប្លាយ ។ ជីមីនគក់ច្របាច់ស្វាមី តិចៗដោយសាររដូវត្រជាក់ទៅហើយ ទើបធ្វើឲ្យលោកប្ដីឧស្សាហ៍ក្អលជាញឹកញាប់ ។

« តែអូនឆុងឆ្ងាញ់ណាស់ » រាងក្រាស់ដាក់កែវទឹកតែចុះសារ៉េវែនតាបន្តិចមុននឹងលើកកាសែតអានបន្ត ។

« អូននឹកចៅខ្លាំងណាស់តាវា » រាងតូចចាប់ចិត្តសៅហ្មងឡើង ដែលខានឃើញចៅចិត្តមួយសាប្តាហ៍ទៅហើយ។ មីន យូចាំងជាកូនច្បងទាយាទបន្ទាប់នៃត្រកូល មីន បានទទួលមកថែទ្រព្យសម្បិត្តក្រោយចាស់ៗជំនាន់មុនបានលាចាកលោកទៅ គេបានរៀបការ ស្រឡាញ់គ្នាជាមួយ ចន វូជីនកូនរបស់ថេយ៉ុងនិងជុងគុក ដោយគ្មានអ្នកណាបង្ខំពួកគេទេគឺពួកគេមើលគ្នាឃើញដោយខ្លួនឯងទោះវូជីន អាយុបងបន្តិចក៏ដោយក៏មិនថ្វី ក្រោយរៀបការវូជីនមានកូនប្រុសម្នាក់ជាចំណងដៃជាមួយយូចាំងនិងរស់នៅជាមួយគ្នានៅវីឡាផ្សេងដាច់ដោយឡែក។

« យូជី ទៅណាហើយអូន » និយាយដល់កូនប្រុសម្នាក់នេះ រាងយ៉ាប់បន្តិច រាល់ថ្ងៃប្ដីប្រពន្ធបានស្រីពៅ គឺបូមីនិងហើយមើលថែឱពុកម្ដាយ បើយូជីវិញដើរលេងៗដាច់ៗយប់គ្មានអីក្រៅពីទៅ ជាមួយចូវ៉ុននោះទេ ពួកគេទាំងនៅនៅក្មេងប៉ុន្តែចិត្តគំនិតធំណាស់ស្រឡាញ់គ្នាតាមអារម្មណ៍ខ្លួន ក្មេងខ្ចីមិនទាន់ចេះគិតអ្វីទេ ហើយក៏លឺថាយ៉ុនហ្គីចាប់ឲ្យរៀបការឆាប់ៗនេះដែរ ទោះនៅក្មេងក៏ដោយបើបណ្ដោយខ្លួនខូចប្រឡូចជាមួយ ចូវ៉ុន ប៉ុន្មានដងទៅហើយនោះ នេះវាជារឿងមួយធ្វើឲ្យគ្រួសារអាប់មុខដោយសារពួកគេ។

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

សាវតារត្រកូល មីន (ចប់)Where stories live. Discover now