ភាគទី 3 : ស៊ុបត្រកូលមីន

7.7K 353 15
                                    

៚ព្រឹកថ្ងៃថ្មី

  ម៉ោង 9កន្លះ ថ្ងៃចង់ជ្រេទៅហើយ នៅឡើយតែប្ដីប្រពន្ធមួយគូ គេងលង់លក់ក្នុងបន្ទប់ផាសុខភាព កក់ក្ដៅ មិនទាន់ក្រោកនៅ ឡើយ ដោយទឹកមុខម្នាក់ៗហាក់ដូចជាហត់ អត់កម្លាំងពន់ពេក ។

« ហ្អឹម! » ជីមីនបើកភ្មែកធ្មិចៗ សម្លឹងមើលពិដាន មុននឹងសម្លឹងមើលអ្នកអោបខ្លួនលិចក្នុងទ្រូង នោះគឺជាស្វាមីថ្មីថ្មោង។ ជីមីនមើល មុខសង្ហាគេងលង់លក់នោះ នឹកស្រម៉ៃដល់រឿងរ៉ាវយប់មិញ ធ្វើឲ្យខ្លួនឯងទឹកភ្នែករលីងរលោង សោកស្ដាយភាពបរិសុទ្ធត្រូវមនុស្ស ដែលមិនទាន់ស្រឡាញ់ជម្រិតយក ។

« យ៉ុន! ងើប...»ជីមីនលើកម្រាមដៃចុចច្រមុះនាយ ហៅតិចៗឲ្យ នាយភ្ញាក់ បន្តិចក្រោយមកនាយក៏បើកភ្នែកមែន ។

« ហ្ហឹម! Good morning! » យ៉ុនហ្គីអោបរាងតូចយ៉ាងណែនជាងមុនទាំងបិតភ្នែកបន្ត។

« អូនចង់ងូតទឹក! » ជីមីនហាមាត់និយាយឡើងទាំងអឹមអៀននឹងស្វាមី ចង់ឲ្យនាយបីទៅព្រោះគេស្ពឹកពេញខ្លួនទៅហើយ ។

« អឹម! ងូតទឹកជាមួយគ្នាតែម្ដងទៅ នឹងអាលបានចុះទៅញុំាស៊ុប ប៉ូវកម្លាំងអូន » និយាយរួច នាយងើបរួចលើកបីរាងតូចទៅងូតទឹកជាមួយគ្នាទាំងអាក្រាតកាយ។

មកដល់ក្នុងបន្ទប់ទឹកធំទូលាយ ពោពេញដោយក្លិនក្រអូបឈ្ងុយ នៃក្លិនស្រទាប់ផ្កាអណ្ដែតលើទឹកផ្កាឈូកក្នុងអាងធំល្វឹងល្វើយ ។
យ៉ុនហ្គីបីភរិយាមកត្រាំក្នុងទឹកជាមួយគ្នា ចំណាយរយៈពេលជិត កន្លះម៉ោងទើបរួចរាល់ ក៏បីរាងតូចជីមីនមកវិញដោយមានអាវឃ្លុំ
បិតបាំងកាយតូចច្រឡឹង ។

« ថ្ងៃត្រង់ណាស់ទៅហើយ! » យ៉ុនហ្គីស្លៀកពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅដៃវែង មូលដល់កន្លាក់ដៃនឹងខោខ្មៅរលោងស្រិល សាច់ល្អឥតខ្ចោះមើលទៅកាន់តែសង្ហា នាយមិនបានទៅធ្វើការ ងារអ្វីទេ ឈុតនៅផ្ទះសាមញ្ញរបស់នាយប៉ុណ្ណោះព្រោះក្រោយរៀបការរួច គេត្រូវនៅក្នុងផ្ទះជាមួយភរិយាកន្លះខែឯណោះ មុននឹង
បំពាក់នាឡិកា Rolex តម្លៃកប់ពពកលើដៃខាងឆ្វេងមើលម៉ោងឃើញថាជិតថ្ងៃត្រង់ទៅហើយ

« អូនឃ្លានហើយ! »ជីមីនពោលពាក្យទាំងមុខស្អុយបើកទូប្រណិត មានខោអាវគេរាប់រយឈុត មុននឹងយកឈុតសាមញ្ញធម្មតាគួរឲ្យស្រឡាញ់នៅផ្ទះ គឺអាវយឺត CELINE ជាមួយខោខាវប៊យជើងខ្លីត្រឹមភ្លៅ នឹងពាក់ស្រោមជើងពណ៍ ស ត្រឹមកំភន់ជើង មើលទៅកាន់តែ cuteeee

សាវតារត្រកូល មីន (ចប់)Where stories live. Discover now