ភាគ 7: សុំប្ដីដាក់សក់ពណ៌

5.3K 271 12
                                    


បើនិយាយដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៍ផ្អែមល្អែមរបស់គូស្នេហ៍ប្ដីប្រពន្ធទើបតែរៀបការថ្មីថ្មោងឯណេះវិញ បានចំណាយពេលរាប់ ម៉ោងនៅលើយន្តហោះឯកជន រហូតបានចុះចតដល់គោលដៅនៅ ទីក្រុងមួយក្នុងប្រទេសស្វីស និងមានការរៀបចំអូតែលត្រៀមចាំទទួលស្នាក់នៅយ៉ាងកក់ក្ដៅ

ចំណែកក្រឡេកមកមើលក្នុងបន្ទប់ស្រស់ស្រាយធំទូលាយដែល បុគ្គលិករៀបចំជូនយ៉ាងមានផាសុខភាព និងរ៉ូមែនតិចផងនោះកំពុង មានប្ដីប្រពន្ធមួយគូគេងអោបគ្នាយ៉ាងស្អិតរមួតពីរម៉ោងកន្លងផុត
ហាក់ដូចជាអស់កម្លាំងក្នុងការជិះយន្តហោះ គ្រាន់តែមកដល់ទីតាំង បិទភ្នែកគេងយកតែម្ដង ។

« អ្អឹម! » សម្លេងគ្រហឹមតិចៗរបស់រាងក្រាស់ បង្ខំចិត្តបើកភ្នែកព្រឹមៗមើលនាឡិកាលើដៃឃើញថាម៉ោង ៤ល្ងាចក្នុងប្រទេសសុីសទៅហើយ  បើក្រឡេកមើលប្រពន្ធឯណេះគេងកើយដៃរបស់ គេមិនទាន់ភ្ញាក់ទៀត ។

« ជីមីនក្រោក! ជីមីន បងមានណាត់ទៅសារៈមន្ទី ក្រោកងូតទឹក » យ៉ុនហ្គីអង្រួនប្រពន្ធតិចៗឲ្យងើប ព្រោះថាគេបានទិញសំបុត្រចូល មើលសារៈមន្ទីនៅទីនេះ ដោយមានការណាត់ជួបជជែកជាមួយប្រធានសារៈមន្ទីទីនោះទៀតផង អាចនិយាយបានថាក្រៅពីការងារ គេចូលចិត្តការដើរមើលវត្ថុអនុស្សាវរីតផ្សេងៗក្នុងសារៈមន្ទីដូចជាការថតរូបអីបែបនឹងជាដើម។

« ហ្អឹម! បងថាម៉េច? » ជីមីនសួរបញ្ជាក់ទៅស្វាមីតិចៗទាំងមិនទាន់ បើកភ្នែកនៅឡើយ

« បងទៅសារៈមន្ទី អូនទៅឬអត់? សឺត! » ចប់សម្ដីរាងក្រាស់អោប ថើបថ្ពាល់ប៉ោងៗក្នុងសភាពបែបនេះ គេខ្នាញ់ចង់តែចាប់ក្រញិចទេ

« first day of honeymoon បងនាំអូនទៅសារៈមន្ទីមែនទេ មីន យ៉ុនហ្គី? បងហួសហេតុណាស់ » ជីមីនសម្លក់ស្វាមីចង់ខឹងតិចអីតិច បែបនៅស្រុកកូរ៉េមើលមិនទាន់ឆ្អែតទេមើលទៅ បានឆ្លៀតមោ ដល់ថ្ងៃក្រេបទឹកឃ្មុំទៀត អញ្ចឹងតើបានគេស្អប់ណាស់ មិនចង់
ស្រឡាញ់ប្រុសចម្លែកនឹងរស់និយមផ្ទុយគេឲ្យដាច់ គិតទៅជីវិតគេ ក្រៀមស្រពោនពេកហើយ ។

« យើងនៅមានពេលមួយសប្តាហ៍តើ បើអូនមិនចង់ទៅ បងទៅ
ម្នាក់ឯងក៏បានដែរ សារមន្ទះនៅក្បែរអូតែលទេ អូនគេងបន្តទៅចាំបងឲ្យបុគ្គលិកលើកអាហារមកឲ្យពេកអូនក្រោក »

សាវតារត្រកូល មីន (ចប់)Where stories live. Discover now