ភាគ 8: សោះកក្រោះ តែផ្អែម 🔞

6.3K 239 8
                                    

Next day
កាលពីយប់មិញក្រោយពីដើរលេង festival និង សបភីងតិចតួចមកពួកគេក៏មិនបានទៅណាទៀត ដោយយ៉ុនហ្គីអង្គុយចាំជីមីនក្នុង ហាងសាឡនល្បីមួយកន្លែងចាំជីមីនដូរពណ៌សក់បានដូចបំណង គឺពណ៌ សបែកទឹកដោះគោ រួចរាល់ក៏ទៅហាង Dinner តិចតួចហើយត្រឡប់មកអូតែលវិញ ។ ចំណែកថ្ងៃនេះ គេបានប្តូរទីតាំងទៅរដ្ឋផ្សេងទៀត ដោយបានកក់ Sky Bar លើអគារមួយកន្លែង ប្រើពេលវេលាផ្អែមល្ហែមជាមួយប្រពន្ធ។

« បាទ! អ្នកម៉ាក់ » យ៉ុនហ្គីកំពុងនិយាយទូរសព្ទ័ជាមួយអ្នកស្រីយូ ជីនខលមកសួរសុខទុក្ខ និងផ្ដល់ដំណឹងថាថេយ៍បានសម្រាលកូន ប្រកបដោយសុវត្ថិភាពរួចហើយ ដោយហាមមិនអោយយ៉ុនហ្គីនិយាយប្រាប់ជីមីនពីបញ្ហាមួយចំនួនកើតឡើងនោះទេ។

« បាទ » ជីមីនជ្រួញចិញ្ចើមមើលទៅស្វាមីដាក់ទូរសព្ទ័ចុះទាំងមុខ ស្មើរហាក់មានរឿងអីលាក់បាំងគេអញ្ចឹង។ រាងតូចដើរមកជិតប្ដីកំពុង អង្គុយលើសាឡុង មុននេះគេទៅឆុងកាហ្វេរឲ្យនាយ

« មានរឿងអីមែនទេ? » អត់មិនបានក៏សួរ ព្រោះតែទឹកមុខប្ដីមាន ពិរុទ្ធខ្លាំងពេក។ 

« ថេយ៍សម្រាលហើយអូន ពេលនេះមានសុវត្ថិភាពទាំងប៉ាកូន ម៉ាក់ខលមកប្រាប់កុំឲ្យអូនបារម្ភ » យ៉ុនហ្គីប្រែជាញញឹមតិចៗទាញ រាងតូចមកអង្គុយលើភ្លៅ

« ពិតមែនរឺ? » ជីមីនបើកភ្នែកធំៗមិននឹកស្មានថាថេយ៍សម្រាលក្មួយគេខណៈគេចាកចេញឆ្ងាយមកក្រេបទឹកឃ្មុំជាមួយប្ដីឯណេះ 

« អូនមានក្មួយហើយ ចុះអូនពេលណា? » យ៉ុនហ្គីញញឹមចុងមាត់ សួរទៅភរិយាក្មេងខ្ចី គ្រាន់តែនិយាយដល់ចំណុចនេះគេជ្រួញចិញ្ចើមភ្លាមតែម្ដង។

« អូនមិនចង់មានកូនជាមួយបងទេ ព្រោះអូនមិនទាន់ស្រឡាញ់បង 100% ទេ » រាងតូចនិយាយចេញមកយ៉ាងពិតប្រាកដ គេមានអារម្មណ៍ល្អៗជាមួយនាយមិនមែន តែគេមិនទាន់យល់ពីបេះដូងខ្លួន ឯងដូចគ្នា គេគ្រាន់តែគិតថា មិនអាចប្រកែក លះបង់ រួមរស់ជាមួយ គ្នាធម្មតានៃតម្រូវការប្ដីប្រពន្ធទូទៅ សួរថាបេះដូងគេគិតបែបណាចំពោះនាយ គឺ គេមិនសូវស្រឡាញ់នាយនឹងហើយ ។

« ចាំកូន ២-៣ ចាំស្រឡាញ់គ្នាក៏មិនហួសពេលដែរ! អូនជាប្អូនបង ជាប្រពន្ធបងដូចគ្នា អូនមាននាទីបង្កើតទាយាទគ្រួសារឲ្យបង នឹងស្រឡាញ់បងផងដែរ »

សាវតារត្រកូល មីន (ចប់)Where stories live. Discover now